ដោយ:អង្គរតូច/សៀមរាប៖ចោរលួចគោចំនួនពីរនាក់ក្នុងចំណោមបួននាក់ត្រូវគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនខណ:ពីរនាក់ទៀតបានរត់ចូលព្រៃបាត់។ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅរំលងអាធ្រាត្រថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ចំណុចភូមិបង្កោងឃុំឣំពិលស្រុកប្រាសាទបាគងក្នុងគ្រាដែលក្រុមសមត្ថកិច្ចចុះល្បាតតាមភូមិ។
លោកវរសេនីយ៍ទោលឹមសម្បត្តិអធិការនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថានៅម៉ោងកើតហេតុពេលសមត្ថកិច្ចធ្វើការល្បាតក្នុងភូមិសាស្ត្រស្រុកក៏ប្រទះឃើញម៉ូតូសណ្តោងរ៉ឺម៉កសម្រាប់ដឹកគោមួយគ្រឿង(គ្មានគោ)។
ដោយមានការសង្ស័យសមត្ថកិច្ចបានតាមឃ្លាំមើលក៏ឃើញម្ចាស់រ៉ឺម៉កបានកំពុងទូរស័ព្ទទាក់ទងគ្នាជាមួយមនុស្សម្នាក់ជិះម៉ូតូម៉ាកស៊ូម័រឣិចពណ៌ក្រហម។បន្ទាប់មកឃើញមនុស្ស២នាក់ទៀតដឹកគោចំនួន២ក្បាល មករកដាក់រ៉ឺម៉ក។
ភ្លាមនោះសមត្ថកិច្ចក៏ចូលទៅបង្ក្រាបដោយឃាត់បានម្ចាស់រ៉ឺមកម្នាក់។ចំណែកឣ្នកដឹកគោ២នាក់បានលេងគោចោលហើយរត់ចូលព្រៃបាត់។រីឯម្នាក់ទៀតព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវកម្លាំងនគរបាលស្រុកបើកឡានដេញតាមរហូតឃាត់ខ្លួនបាន។ លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះសៅ ភ្លឿយភេទប្រុសអាយុ៤៤ឆ្នាំនៅភូមិត្រាវគៀតឃុំដានរុនស្រុកសូទ្រនិគម។ទី២ឈ្មោះសំជាភេទប្រុសអាយុ៥០ឆ្នាំ រស់នៅភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
ពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគោ ចំនួន២ក្បាលពិតប្រាកដមែន ដោយមានបក្ខពួក២នាក់ទៀតគឺឈ្មោះបារាំងនិងឈ្មោះឌីដែលរត់គេចខ្លួន។ជនទាំងពីរបានឆ្លើយបន្ថែមថាកន្លងមកពួកខ្លួនបានធ្វើសកម្មភាពលួចគោនៅស្រុកប្រាសាទបាគង២លើក។នៅស្រុកសូទ្រនិគម៤លើកនិងស្រុកជីក្រែង១លើក។
លោកអធិការបន្តថាភ្លាមៗក៍បានទទួលបណ្តឹងរបស់ឈ្មោះភិមឈង់ភេទប្រុសឣាយុ៦២ឆ្នាំនៅភូមិបង្កោងឃុំឣំពិលស្រុកប្រាសាទបាគង។ក្នុងបណ្តឹងបញ្ជាក់ថារូបគាត់បានចងគោនៅខាងជើងផ្ទះលុះប្រហែលម៉ោង៣ស្រាប់តែបាត់គោ។
ក្រោយទទួលបណ្តឹងនិងសាកសួរហេតុផលសមត្ថកិច្ចបានប្រគល់គោនោះឱ្យម្ចាស់វិញគឺជាគោរបស់គាត់តែម្ត។ ចំណែកជនសង្ស័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅការិយាល័យជំនាញដើម្បីចាត់ការបន្ត។រីឯជនសង្ស័យចំនួន២នាក់ដែលរត់គេចខ្លួននោះសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងបន្តស្វែងរកចាប់ឃាត់ខ្លួនបន្ថែមទៀត៕S/