ដោយៈគ្រញូង/បាត់ដំបងៈនគរខេត្តកាលពីរសៀលថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការខេត្តពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរសារធាតុញៀន។លោកវរសេនីយ៍ទោសុខនិមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមាមឈ្មោះឈិនគឹមឈានភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិបឹងអម្ឋិលឃុំព្រែកជីកស្រុករុក្ខគីរី។
លោកបានឱ្យដឹងទៀតថាការចាប់ខ្លួនជននេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៨៦១តព្រចុះថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩របស់លោកញូងចន្ទីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តនៅចំណុចភូមិបឹងអម្ពិលឃុំព្រែកជីកស្រុករុក្ខគីរីប្រព្រឹត្តកាលពីថ្ងៃទី២៤ខែនមិថុនាឆ្នាំ២០១៩។
លោកវរសេនីយ៍ទោសុខនិមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថាក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមកលោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនគរបាលខេត្តបានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕S/

រូបថតៈជនសង្ស័យចាប់ខ្លួនតាមដីកា រូបថតៈជនសង្ស័យនិងវត្ថុតាង
