ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភ​:​ឆ្នាំ​២០២០​បាន​បើក​វគ្គ​ជា​មូលដ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​គូលែន​ចំនួន​៧៨​នាក់​និង​យុវជន​ទើប​រើស​ថ្មី​ចំនួន​២០​នាក់​ស្រី​១៨​នាក់​។​ស្ថិតនៅ​ភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ក្រោម​វត្តមាន​លោក​យុង​គឹម​ហ៊ាន​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ ។

​លោកនាយក​បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ត្រូវខិតខំ​៖​ថែទាំ​សុខភាព​ត្រូវ​អានា​ម័​យ​ជាប់​ជាប្រចាំ​និង​បង្ការ​ជំងឺ​កូ​រ៉ូ​ណា​។​-​រៀនសូត្រ​អោយក្លាយ​ជា​កូន​ល្អ​សិស្ស​ល្អ​មិត្ត​ល្អ​។​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​។​គោរព​ច្បាប់​ចរាចរណ៍​អោយ​ខ្ចា​ប់​ខ្ជួន​។​ចូលរួម​ថែរក្សា​អនាម័យ​និង​សំអាត​នៅ​សាលា​និង​តាម​កន្លែង​ផ្សេង​។​ជៀសវាង​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​។​

ជួយ​កិច្ចការ​ផ្ទះ​បន្ទាប់ពី​ការសិក្សា​រៀនសូត្រ​។​បន្ទាប់មក​បានប្រគល់​សៀវភៅ​ចំណេះដឹង​មូលដ្ឋាន​វិជ្ជា សង្គ្រោះ​បឋម ចំនួន​១០​ក្បាល និង​បន្ថែម​សម្ភារ​វិជ្ជា​សង្គ្រោះ​បឋម​ថ្មី ១​ឈុត ៕S/​