Home ព័ត៌មានអន្តរជាតិ វេជ្ជបណ្ឌិតចិ...

វេជ្ជបណ្ឌិតចិន ដែលទម្លាយរឿង វីរុសកូរ៉ូណាមុនគេឥឡូវបានស្លាប់ ហើយ

កាសែតដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិនបានបញ្ជាក់ថា វេជ្ជបណ្ឌិតចិន ដែលទម្លាយរឿងវីរុសកូរ៉ូណាមុនគេក្នុងបំណងព្យាយាមឱ្យគ្រប់គ្នាប្រុងប្រយ័ត្នអំពីវីរុសនេះ បានស្លាប់ហើយ។

កាសែត Global Times រាយការណ៍ថា លោក លី វិនលៀង អាយុ ៣៤ ឆ្នាំ ត្រូវបានប្រកាសស្លាប់នៅម៉ោង ២ និង ៥៨ នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីព្រឹក ថ្ងៃសុក្រទី៧កុម្ភៈ បន្ទាប់ពី “ការព្យាបាលបន្ទាន់” នៅមន្ទីរពេទ្យមួយក្នុងទីក្រុង វូហាន ក្រោយពីមានការភ័ន្តភាំងជាច្រើនអំពីជោគវាសនារបស់គាត់នៅ ប៉ុន្មានម៉ោងមុននោះ។

របាយការណ៍មុនៗអំពីការស្លាប់របស់លោកលី បានបង្កឱ្យមានភាពសោកសៅ និងកំហឹងនៅលើបណ្តាញសង្គមចិន ដោយមនុស្សជាច្រើនបានសាទរចំពោះការ សម្រេចចិត្តរបស់គាត់ក្នុងការនិយាយអំពីវីរុសនេះ ទោះបីជាមានហានិភ័យនៃការ ចាប់ខ្លួនចំពោះការនិយាយបែបនេះនៅក្នុងប្រទេសរបស់គាត់ក៏ដោយ។

កាសែត Global Times ស្ថិតក្នុងចំណោមសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ យ៉ាងតឹងរ៉ឹង ដែលបានដកថយមិនហ៊ានរាយការណ៍ពីដំបូងឡើយ អំពីមរណភាពរបស់គ្រូពេទ្យឯកទេសរោគភ្នែករូបនេះកាលពីថ្ងៃព្រហស្បតិ៍។

មន្ទីរពេទ្យកណ្ដាលក្រុងវូហានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅ លើគណនីបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា “យើងមានការសោកស្តាយយ៉ាង ខ្លាំងនិងសោកសៅចំពោះមរណភាពនេះ”។

ប៉ូលិសចិនបានកំណត់គោលដៅយារយីមកលើលោកលីសម្រាប់ “ការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម” កាលពីចុងខែធ្នូឆ្នាំ ២០១៩ បន្ទាប់ពីគាត់បានធ្វើការព្រមាន នៅលើបណ្តាញសង្គមអំពីការផ្ទុះឡើងនៃករណីជំងឺថ្មីស្រដៀងផ្តាសាយ ដែលត្រូវបានព្យាបាលនៅមន្ទីរពេទ្យរបស់គាត់។

គាត់បាននិយាយថា អ្នកជំងឺ៧ នាក់ត្រូវបានដាក់នៅដាច់ដោយឡែកពីអ្នកដទៃ ហើយរោគសញ្ញានៃជំងឺនេះបានរំលឹកគាត់ពីជំងឺសា (រោគសញ្ញាផ្លូវដង្ហើម​ស្រួចស្រាល់ធ្ងន់ធ្ងរ)។ លោកបានជំរុញឱ្យសហសេវិករបស់គាត់ស្លៀក​ពាក់ឈុតការពារខ្លួននៅកន្លែងធ្វើការ។

បួនថ្ងៃក្រោយមក​ គាត់ត្រូវបានកោះហៅទៅប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន ដោយរងការ​ចោទ​ប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និង រំខានដល់សណ្តាប់ធ្នាប់​សង្គម។ ប៉ូលិសបានប្រាប់គាត់ថា បើគាត់នៅតែនិយាយរឿងវីរុសនេះទៀត គាត់នឹងត្រូវនាំខ្លួនទៅកាត់ទោសជាមិនខាន។

លោកលីនិងមនុស្ស៧នាក់ផ្សេងទៀតត្រូវអាជ្ញាធរតាមព្រមានចំពោះ “ការ​ចែកចាយព័ត៌មានក្លែងក្លាយ” ក្នុងវិធីសាស្ត្រក្តោបក្តាប់សភាពការណ៍ដ៏តឹងរ៉ឹង ដែលសូម្បីតុលាការកំពូលក៏ព្រមានអ្នកទាំង៨នេះដែរ។ លោកបានយល់ព្រម​មិនពិភាក្សាអំពីរឿងនេះជាសាធារណៈទៀតឡើយ។

ប៉ុន្តែនៅដើមខែមករា គាត់បានព្យាបាលស្ត្រីម្នាក់ដែលមានជំងឺទឹកដក់​ក្នុងភ្នែក​ដោយមិនបានដឹងថានាងជាអ្នកជំងឺកូរ៉ូណា។ គាត់បានឆ្លងមេរោគនេះអំឡុងពេល​វះកាត់ភ្នែក។

នៅថ្ងៃទី១០មករា នៅពេលចិននៅតែទទូចថាមិនមានករណីវីរុសកូរ៉ូណា​ជាងមួយសប្តាហ៍មកហើយនោះ គាត់បានចាប់ផ្តើមក្អក​បន្ទាប់មកវិវត្តទៅជា​គ្រុនក្តៅ។ ពីរថ្ងៃក្រោយមកគាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នក​ជំងឺរបស់គាត់ក៏ធ្លាក់ខ្លួនឈឺដែរ។

លោកលីបានបំបែកភាពស្ងៀមស្ងាត់ ដោយផ្តល់បទសម្ភាសន៍ចេញពីគ្រែអ្នកជំងឺ​របស់​គាត់។

គាត់បានប្រាប់កាសែត New York Times ថា “ប្រសិនបើក្រុមមន្ត្រីលាតត្រដាង​ព័ត៌មានអំពីមេរោគឆ្លងនេះឱ្យបានឆាប់បន្តិច ខ្ញុំគិតថាវានឹងល្អប្រសើរច្រើន។ គួរតែមានការបើកទូលាយនិងតម្លាភាពឱ្យច្រើន”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក លី វិនលៀង គ្រូពេទ្យឯកទេសខាងភ្នែកបានស្លាប់ដោយសារវីរុសកូរ៉ូណាទៅហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...