Home ប្លែកៗ ឆ្មា​មាន​ពុកម...

ឆ្មា​មាន​ពុកមាត់​ដូច​មនុស្ស​ស្រស់​សង្ហា ទៅណា​មក​ណា​គេ​ចោមរោម​មើល

ឆ្មា​ឈ្មោល​មួយ​ក្បាល​ដែលមាន​ពុកមាត់​ដូច​មនុស្ស​យ៉ាង​ស្រស់​សង្ហា​ទៅណា​មក​ណា​គេ​ចោម រោម​មើល កំពុងតែ​បង្ក​ភាព​ជ្រួលជ្រើម​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។
​ ​
​ឆ្មា​អាយុ ២ ឆ្នាំ​ដែលមាន​ឈ្មោះ អាល់​បឺ​តូ (Alberto) មក​ទីក្រុង​តូ​រ៉េ​អន (Torreon) ប្រទេស​ម៉ិ​កស៊ិ​ក ខាងលើនេះ​បាន​ទាក់ទាញ​ក្រសែភ្នែក​មនុស្ស​គ្រប់​ទីកន្លែង​ដែល​វា​ទៅដល់​នោះ​ដោយសារ​តែ​ពុកមាត់​ដ៏​ចម្លែក និង​គួរឱ្យ​ចាប់អារម្មណ៍​របស់​វា​។
​ ​
អ្នកគ្រូ​ពេទ្យ​ដ៏​ស្រស់ស្អាត​វ័យ ២៧ ឆ្នាំ ក្លូ​ឌា អាល់​បា ម៉ា​ចា​ដូ (Claudia Alba Machado) ដែលជា​ម្ចាស់​ឆ្មា​នេះ​និយាយថា មិត្តភក្ដិ​របស់​នាង​បានឱ្យ​ឆ្មា​នេះ​ទៅ​នាង​ជា​កាដូ​ដោយសារយល់ថា នាង​ឯកោ និង​ត្រូវការ​គ្នាក្រោយ​នាង​រើ​ចូលទៅ​នៅផ្ទះ​ថ្មី​។

​ម្ចាស់​ស្រី​រូបនេះ​និយាយទៀតថា ឆ្មា​ដែល​ចូលចិត្ត​លេង​និង​ដេក​ច្រើន​នេះ​ពិតជា​គួរឱ្យ​ស្រលាញ់ណាស់​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉េស​ស៊ីរង​ការពិន័យ ៦០០ អ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

EL : Arsenal, Leicester គ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...