Home ព័ត៌មានអន្តរជាតិ ចំនួន​អ្នក​ស្...

ចំនួន​អ្នក​ស្លាប់​ដោយ​បាក់​ផ្ទាំង​ទឹកកក​នៅ​តួ​ក​គី​កើនឡើង​ដល់​៤១​នាក់​

​ភ្នាក់ងារ​គ្រោះមហន្តរាយ​និង​គ្រោះអាសន្ន​តួ​ក​គី​បាន​និយាយ​ថា​ ចំនួន​អ្នកស្លាប់​ដោយសារ​ការ​រលំ​បាក់​ផ្ទាំង​ព្រិល​ទឹកកក​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​តួ​ក​គី​​បាន​កើនឡើង​ដល់​៤១​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​កុម្ភៈ​។

​ការ​រលំ​បាក់​ផ្ទាំង​ព្រិល​ទឹកកក​ដំបូង​កាលពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​មនុស្ស​៥ នាក់​នៅ​ខេត្ត​វ៉ាន​ភាគ​ខាងកើត ដែល​ជាប់​ព្រំដែន​អ៊ីរ៉ង់​។ បន្ទាប់ពី​ក្រុម​អ្នក​សង្គ្រោះ​​ប្រហែល​៣០០ នាក់​ត្រូវបាន​ហៅ​ឱ្យ​មក​ជួយ​នោះ ហើយ​ផ្ទាំង​ទឹកកករ​លំបាក់​ជា​លើក​ទី​២ ដោយ​បាក់​សង្កត់​លើ​ក្រុម​ជួយសង្គ្រោះ​នេះ​នៅ​ជិត​ទីក្រុង​បា​សេសា​រ៉ា​យ​​កាលពី​ថ្ងៃ​ពុធ​។​

​ភ្នាក់ងារ​គ្រោះមហន្តរាយ​តួ​ក​គី​បាន​និយាយថា ទន្ទឹម​នឹង​ការស្លាប់​មនុស្ស​ច្រើន​នាក់​នេះ ​ការបាក់​ផ្ទាំង​ទឹកកក​ទាំង​២​លើក​នេះ បាន​បណ្តាលឱ្យ​របួស​ម​នុស្ស​៨៤ នាក់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​តួ​ក​គី​បាន​រាយការណ៍​ថា ក្រុម​អ្នក​សង្គ្រោះ​នៅ​កន្លែង​បាក់​ផ្ទាំង​ទឹកកក​នោះបាន​ស្វែងរក​សាកសព​មនុស្ស​៣​នាក់ ដែល​នៅ​បាត់​ខ្លួន​នៅ​​ឡើយ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ក្រុម​អ្នករុករក​និង​សង្គ្រោះ​ជាមួយនឹង​ឆ្កែ​ហិត​ក្លិន​បាន​រក​សាកសព​ដែល​កប់​ក្នុង​ផ្ទាំង​ទឹកកក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...