ក្លិបជូវេនទុស( Juventus )កំពុងគិតអំពីការដាក់សំណើផ្ទេរខ្សែបម្រើស្លាប ឡឺរ៉យ សេន (Leroy Sane) របស់ក្លឹបម៉េនឆេស្ទ័រ ស៊ីធី។
កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះបានក្លាយជាគោលដៅរបស់ក្លិបបៃយឺន ម៉ូនិច( Bayern Munich )ដែលកំពុងតាមឃ្លាំមើល មុនពេលរងរបួសក្បាលជង្គង់ អំឡុងប្រកួតដណ្តើម Community Shield កាលពីខែសីហា។
ហើយមានការលើកឡើងមកហើយថា ក្លិប Bayern នឹងត្រឡប់មកប្រជែងយកកីឡាកររូបនេះ នៅរដូវក្តៅ ប៉ុន្តែពួកគេប្រហែលជាត្រូវប្រឈមមុខនឹងក្លឹបផ្សេងៗទៀតនៅអឺរ៉ុប ខណ:ក្លិប Juventus កំពុងតាមឃ្លាំមើលការសះស្បើយពីរបួសរបស់កីឡាកររូបនេះ។
សេន បានវិលត្រឡប់មកកាន់ក្រុមជម្រើសរបស់ក្រុមស៊ីធីវិញ ហើយក្លិបជើងឯកអ៊ីតាលី Juventus ទំនងជាតាមឃ្លាំងមើលការវិវឌ្ឍរបស់ សេន។ ក្លិប Juventus នឹងពិនិត្យមើលថា តើវាមានតម្លៃក្នុងការផ្ទេរ សេន នៅរដូវកាលទិញដូរនៅរដូវក្តៅនេះទេ។
កិច្ចព្រមព្រៀងផ្ទេររបស់ក្លិប Bayern សម្រាប់ខ្សែបម្រើ សេន បានជាប់គាំងនាពេលថ្មីៗនេះ ខណៈពេលកីឡាកររូបនេះសម្រេចចាកចេញពីទីភ្នាក់ងារ Footwork Management Limited ដែលគ្រប់គ្រងដោយ ដេវីដ បេកខេម៕ ប្រែសម្រួល: ពិសិដ្ឋ
