ដោយៈគ្រញួង/ប៉ៃលិនៈតុលាការខេត្តប៉ៃលិនសម្រេចឃុំខ្លួនជនសង្ស័យប្រុសស្រី៧នាក់ពីបទជួញដូរគ្រឿងញៀនកាលពីព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០។ក្រោយពេលកម្លាំងជំនាញបញ្ជូនទៅតុលាការដោយចោទពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងភូមិចំនួន២និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន។
ជនសង្ស័យប្រុសស្រីទាំង៧នាក់ត្រូវនគរបាល រដ្ឋបាល សង្កាត់ ប៉ៃលិន ចុះ បង្ក្រាប ក្នុងភូមិ ចំនួន ២ គឺ ភូមិបរ ឌិន នៀវ និង ភូមិ ប៉ាហ៊ីជើងសង្កាត់ប៉ៃលិនក្រុងប៉ៃលិន។ប្រព្រឹត្តកាលពីយប់ថ្ងៃទី៤ខែកុម្ភៈឆ្នាំ ២០២០ស្ថិត ក្នុងភូមិ ចំនួន ពីរ គឺ ភូមិបរ ឌិន នៀវ និង ភូមិ ប៉ា ហ៊ី ជើង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។
ដំបូង ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ ណុះ ហ្វ រី ភេទ ប្រុស អាយុ ៣៧ ឆ្នាំស្ថិត ក្នុង ភូមិប រឌិន នៀវសង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ដោយ រឹបអូស បាន វត្ថុ តាង ម្សៅ ក្រាម ពណ៌ ស ថ្លា ( សង្ស័យ ម៉ា ទឹកកក ) ចំនួន ៣ កញ្ចប់ តូច និង ១ កញ្ចប់ធំ។ជនសង្ស័យ ឆ្លើយសារភាពកម្លាំង ក៏ បាន បន្ត ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣ នាក់ ទៀត ដែល ជា អ្នក ជួញដូរ គ្រឿងញៀនរឹបអូស បាន វត្ថុ តាង រួម មាន ម្សៅ ក្រាម ពណ៌ ស ថ្លា ( សង្ស័យ ម៉ា ទឹក ក ) ចំនួន ៧ កញ្ចប់ តូច និង ៣ កញ្ចប់ ធំ ។
រហូត ដល់ ម៉ោង ៧ យប់ ថ្ងៃ ដដែល ក៏ បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣ នាក់ទៀត ដែល ជាប់ ពាក់ព័ន្ធ នឹង ករណី ប្រើប្រាស់ គ្រឿងញៀនដែរនៅ ចំណុច កើតហេតុ ខាងលើ ។ជនឃាត់ខ្លួន រួម ឈ្មោះ ណុះ ហ្វ រី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ២- ឈ្មោះ ចាន់ សំណាង ភេទ ប្រុស អាយុ ៤១ ឆ្នាំ ។៣-ឈ្មោះ ភូ រ៉ា ភេទ ស្រី អាយុ ៤១ ឆ្នាំ ៤- ឈ្មោះ សំ រិ ទ្ឋ ភេទ ស្រី អាយុ ៣២ ឆ្នាំ។៥- ឈ្មោះ សា វី ន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ៦- ឈ្មោះ ណេ ង សុភា ភេទ ប្រុស អាយុ ២៤ ឆ្នាំនិង ៧- ឈ្មោះ សាន់ ញាក់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការហើយតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន៕S/



រូបថតៈជនសង្ស័យប្រុសស្រីទាំង៧នាក់និងវត្ថុតាងមួយចំនួន