Home កីឡា លោក អេ​រិ​ក អ...

លោក អេ​រិ​ក អា​ប៊ី​ដាល​:​បា​សេ​ឡូ​ណា ចាប់អារម្មណ៍​លើ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង បន្ទាប់ពី​មិនបាន​ផ្ទេរ​កាលពី​ខែមករា​

លោក អេ​រិ​ក អា​ប៊ី​ដាល (Eric Abidal) ប្រធាន​បច្ចេកទេស​រប​ស់​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) បាន​ទទួលស្គាល់ថា ក្លិប​នេះ​បាន​ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ​ឆ្នើម ព្យែ​រ អេ​មឺ​រិ​ក អូ​បា​យ៉ាំង (Pierre Emerick Aubameyang) របស់​ក្លិប អា​សេណ​ល​(Arsenal)​។​
​ ​
ក្លិប​ជើងឯក​ក្របខ័ណ្ឌ La Liga ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​ខែមករា​នេះ ស្របពេល​ខ្សែ ប្រយុទ្ធ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) នឹង​ខកខាន​ការប្រកួត​រហូតដល់​ខែមេសា​។​
​ ​
អូ​បា​ម៉េ​យ៉ាំង​វ័យ​៣០​ឆ្នាំ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Nou Camp ប៉ុន្តែ​កិច្ចព្រមព្រៀង​មិនបាន​កើតមាន​នោះទេ​។ អា​ប៊ី​ដាល បាន​និយាយថា ក្លិប​នេះ នឹង​ស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​រដូវក្តៅ​នេះ ហើយ​ចាប់អារម្មណ៍​នឹង​កីឡាករ​អន្តរជាតិ ហ្គា​បុ​ង​រូបនេះ​ខ្លាំង​តែម្តង​។​
​ ​
លោក អា​ប៊ី​ដាល បាន​និយាយថា “​ខ្ញុំ​ស្គាល់ អូ​បា​ម៉េ​យ៉ាំង​។ គាត់​មាន​ប្រវត្តិ​ល្អ​។ គាត់​ពិតជា សំខាន់​ណាស់ ហើយ​ក្នុង​ក្រុម គាត់​គឺជា​អ្នកកំណត់​លទ្ធផល​ម្នាក់​ដែរ​។ វា​គឺជា​រឿង​ល្អ​ដែល នាំយក​កីឡាករ​ឆ្នើម ដែល​អាចជួយ​យើង​បាន​”​។​
​ ​
លោក អា​ប៊ី​ដាល កំពុង​ធ្វើ​ឲ្យ​មាន​ការមិនសប្បាយចិត្ត បន្ទាប់ពី​លោក​អះអាងថា មាន​កីឡាករ ជាច្រើន​មិន​ពេញចិត្ត​នឹង​អតីត​គ្រូបង្វឹក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ស្របពេល ប្រធាន​ក្រុម លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ឆ្លើយតប​ទាំង​កំហឹង​ចំពោះ​ការអះអាង បែបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ​ឆ្នើម ព្យែ​រ អេ​មឺ​រិ​ក អូ​បា​យ៉ាំង (Pierre Emerick Aubameyang)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អ្នកស្រុក​ព្រះនេត្រព្រះ ...

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ...

ដូនជី វ័យ​៨២​ឆ្នាំ​ម្នាក់...

​​ដោយៈ ស​រិ​ទ្ធ / បន្ទាយ​...

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​...

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​...

យន្តហោះ​បំបាំងកាយ​របស់​ចិ...

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង...