អ្នក​ម្តាយ​មាន​ផ្ទៃពោះ គួរតែ​ប្រយ័ត្ន​ពី​វីរុស​ថ្មី​ឲ្យ​បាន​ខ្ពស់​

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រយៈ​ពេលដែល​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពី​វីរុស​ថ្មី​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅពេលដែល​អ្នកចេញ​ក្រៅ យក​ល្អ​អ្នក​គួរតែ​ជិះឡាន​ខ្លួនឯង ឬ​តាក់ស៊ី មិនគួរ​ជិះឡាន​ក្រុងនោះទេ ព្រោះ​អាច​នាំ​មេរោគ​ច្រើន​ចូលក្នុង​រាងកាយ​អ្នក​បាន​។ អ្នក​គួរតែ​កុំ​នៅក្នុង​មន្ទីរពេទ្យ យូរពេក​ឲ្យ​សោះ​។ ជាពិសេស ប្រសិនជា​ត្រូវ​ចាប់លេខ​តម្រង់​ជួរ​អ្នក​គួរតែ​ឲ្យ​អ្នកផ្ទះ​តម្រង់ ជួរ​ជំនួស ហើយ​អ្នក​គួរតែ​រក​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ ដើម្បី​អង្គុយ​ដោយ​មិនគួរ អង្គុយ​ក្នុង​មន្ទីរពេទ្យ​យូរ​នោះឡើយ​។​

​នៅពេលដែល​អ្នក​ត្រឡប់ទៅផ្ទះ អ្នក​គួរតែ​ពាក់​ម៉ាស់​N95 ឬ​ម៉ាស់​ពេទ្យ រួមទាំង​ស្រោមដៃ ទើប​អាច​ចៀស​ពី​ការឆ្លង​វីរុស​ថ្មី​មួយ​នេះ​បាន​។ ក្នុង​កាបូប​របស់​អ្នក គួរតែ​ដាក់​ទឹក​លាងដៃ តាម​ខ្លួន ឬ​ក្រណាត់​សើម​ដែលមាន​ជាតិ​អាកុល ដើម្បី​លាង​សម្អាត​ដៃ​គ្រប់ពេល​។ ជាពិសេស អ្នក​មិនគួរ​យកដៃ​ញី​ភ្នែក លូក​ចូល​ច្រមុះ និង​មាត់​នោះទេ ទើប​វីរុស​នោះ​មិន​ឆ្លង​ចូល​រាងកាយ​។​

ក្រោយ​ពេលដែល​អ្នកពិនិត្យ​ពោះ​រួច អ្នក​គួរតែ​ពាក់​ម៉ាស់ លាងដៃ និង​លុបមុខ​។ ជាពិសេស ក្នុង​ផ្លូវ​ដែល​អ្នក​ត្រឡប់មកផ្ទះ​វិញ អ្នក​គួរតែ​នៅ​ឲ្យ​ឃ្លាត​ពី​អ្នកដទៃ​ចំនួន​១​ម៉ែត្រ ហើយ​ដល់ផ្ទះ ភ្លាម អ្នក​គួរតែ​ផ្លាស់ប្តូរ​ខោអាវ​ភ្លាម ទើប​អាច​ការពារ​មេរោគ​នោះបាន​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...