ការបែកញើសហួសប្រមាណនិងភាពស្ងួតពេកជាមូលហេតុចម្បងនៃបញ្ហារមាស់ជើងមិនឈប់។ ទោះជាយ៉ាងណាកុំបារម្ភ!
១. ម្ស៉ៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយ ឬលាបម្ស៉ៅ baking soda ពេញជើង ក្រោយពេលងូតទឹករួច ហើយទុកឱ្យវាស្ងួតជាការស្រេច។ អ្នកក៏អាចលាយម្ស៉ៅ Baking soda ចំនួន ២ស្លាបព្រាបាយ ជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើជើងហើយទុកចោលសម្រាប់ រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។
២. ត្រាំជើងក្នុងទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលក្នុងទឹកក្ដៅឧណ្ហៗ រួចត្រាំជើងសម្រាប់សម្រាប់ រយៈពេលប៉ុន្មាននាទីជាការស្រេច។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នក មានបញ្ហាស្បែកស្ងួតឡើយ។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺលាបប្រេងដូងលើជើង។ រូបមន្តនេះសាកសមបំផុតសម្រាប់អ្នកមានបញ្ហា រមាស់ជើងដោយសារភាពស្ងួតពេកនៃស្បែក។
៤. ប្រេងជីអង្កាម
ក៏មិនខុសពីប្រេងដូងដែរ! ប្រេងជីអង្កាមមានប្រសិទ្ធភាពបំបាត់អាការៈរមាស់ជើងបានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាអ្នកគួរលាយប្រេងនេះជាមួយទឹកធម្មតាបន្តិចសិនទើបប្រសើរ។ អ្នកអាចលាយប្រេងជីអង្កាមពី ២ ទៅ ៣ ដំណក់ក្នុងទឹកធម្មតា ១ ពែង។ កូរឱ្យសព្វសឹមលាបលើជើង៕ ដោយៈ health.com.kh
