Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​អាល់...

មេដឹកនាំ​អាល់​កៃ​ដា​នៅយេ​ម៉ែន ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់​អាម៉េរិ​ក​

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​បានសម្លាប់​មេដឹកនាំ​អាល់​កៃ​ដា​ឈ្មោះ​កា​ស៊ីម អាល់​-​រ៉ា​យ​មី​( Qasim al-Raymi )​នៅ​ឧបទ្វីប​អារ៉ាប់​ឈ្មោះថា​AQAP ។

​សេត​វិមាន​បាន​និយាយ​ថា​កា​ស៊ីម អាល់​-​រ៉ា​យ​មី ដែល​បាន​ដឹកនាំ​ក្រុម​ជី​ហាដ​ចាប់តាំងពី​ឆ្នាំ ២០១៥​មកនេះ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​អាម៉េរិក​​នៅ​ប្រទេស​យេ​ម៉ែន​។​

​កា​ស៊ីម អាល់​-​រ៉ា​យ​មី បាន​ជាប់​ទាក់ទង​នឹង​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើ​ផលប្រយោជន៍​នៃ​ក្រុម​ប្រទេស​លោកខាងលិច​នៅ​ទសវត្សរ៍​ឆ្នាំ​២០០០​។​

​ជននេះ​បាន​ឡើងកាន់​តំណែង​មេដឹកនាំ​ក្រុម​AQAP​បន្ទាប់​ពី​អ្នក​កាន់​តំណែង​មុន​របស់​គាត់ ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​ដោយ​យន្តហោះ​​ឌ្រូ​ន​របស់​សហរដ្ឋ​អាម៉េរិក​។​

​តាម​សេចក្តីរាយការណ៍​មួយចំនួន​ថា​កា​ស៊ីម អាល់​-​រ៉ា​យ​មី ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​ដោយ​យន្តហោះ​ឌ្រូ​ន​របស់​អាម៉េរិក កាលពី​ចុង​ខែ​មករា​ឆ្នាំ​២០២០ ​ប៉ុន្តែ ឧបទ្វីប​អារ៉ាប់​នេះ បាន​បញ្ចេញ​សារ​ជា​សំឡេង​អំពី​ការស្លាប់​របស់​កា​ស៊ីម អាល់​-​រ៉ា​យ​មី កាលពី​ថ្ងៃទី​២​ខែ​កុម្ភៈ​៕​ដោយ​៖​សុខា​/sn

​​កា​ស៊ីម អាល់​-​រ៉ា​យ​មី ដែល​បាន​ដឹកនាំ​ក្រុម​ជី​ហាដ​ចាប់តាំងពី​ឆ្នាំ ២០១៥​មកនេះ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​អាម៉េរិក​នៅ​ប្រទេស​យេ​ម៉ែន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...