​អ្នក​ប្រដាល់​ថៃ អាវ វ៉ា​តាន ជួប​ជាមួយ​ជើង​ខ្លាំង វង្ស វិឆ័យ​

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ អ្នក​ប្រដាល់​ជើង​ខ្លាំង ស្រុកថៃ អាវ វ៉ា​តាន (Ao Watan) ដែល​ពុំ​ធ្លាប់​ចាញ់ នៅ​សង្វៀន​ស្រុក​ខ្មែរ​នោះ នឹង​ជួប​ប្រកួត ជាមួយ​ជើង​ខ្លាំង​កម្ពុជា វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ នា​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ ខាងមុខ លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ ។​

​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ធឿន ធារ៉ា ក្លិប​អេ​ភូ​ថង​កីឡា សុទ្ធតែ​ចាញ់ ក្រោម​កណ្ដាប់ដៃ របស់​អ្នក​ប្រដាល់​ថៃ រូបនេះ តែ​ពេលនេះ អាវ វ៉ា​តាន ត្រូវ​ជួប​ប្រកួត​ជាមួយ វង្ស វិឆ័យ ដែល​គេ​មាន​កំពស់ ខ្ពស់ជាង ហេតុនេះ ការប្រកួត​នេះ អាវ វ៉ា​តាន ពិតជា​វេទនា​ហើយ​។​

​វង្ស វិឆ័យ និង អាវ វ៉ា​តាន​

​សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ រូបនេះ មិន​ត្រឹម​តែមាន​ស្នៀត និង​កលល្បិច​អស្ចារ្យ​នោះទេ សូម្បីតែ​កម្លាំង​របស់គេ ក៏​អាច​វ៉ៃ​បាន ៥ ទឹក ដោយ​គ្មាន​បញ្ហា​ដែរ ។​

​ចំពោះ វង្ស វិឆ័យ វិញ ក៏​កាន់តែ​អស្ចារ្យ ថែមទៀត ទោះបី​ការ​វ៉ៃ​ចេញ របស់គេ យឺត​ក៏ពិតមែន តែ​ធ្ងន់ និង​ច្បាស់​ល្អ​។ កាលពី​ឆ្នាំ​២០១៩ កន្លងមក អ្នក​ប្រដាល់​កម្ពុជា រូបនេះ ដណ្ដើមបាន​ខ្សែក្រវាត់ ចំនួន ២ មក គ្រប់គ្រង ។ សម្រាប់​ការប្រកួត ជាមួយ អាវ វ៉ា​តាន ទោះបី វិឆ័យ មិន​ហ៊ាន​អួត​មុន ក៏ពិតមែន តែ​គេ​បាន​តាំងចិត្ត​រួចហើយ​ថា គេ​ត្រូវតែ​វ៉ៃ ឲ្យ​បាន​អស្ចារ្យ ។​

​អាវ វ៉ា​តាន មាន​ប្រវត្តិ​ប្រកួត ចំនួន ១៣១ ដង ឈ្នះ​៩០​ដង ចាញ់​៣៦​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា វង្ស វិឆ័យ វិញ​ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៣​ដង ឈ្នះ​៥៧​ដង ចាញ់​៦​ដង ពិតជា​កំណត់ត្រា​ប្រកួត​ល្អ​មែន ។ ជំនួប​រវាង​អ្នកខ្លាំង​ទាំង ២ រូបនេះ ពិតជា​អស្ចារ្យ​ ​ហើយ​តែ​ការ​ចាញ់ ឈ្នះ​ជា​រឿង​មិនអាច​កំណត់​មុន​បាន​នោះទេ។​

អ្នកខ្លាំង​ដែល​ត្រូវ​ជួបគ្នា​លើស​ង្វៀន​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឡុ​ក ប៊ុន​សំណាង មកពី​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ កាន់ ម៉េង​ឡុង ក្លិប​នាគរាជ​ចតុមុខ ។​

​ពួកគេ ជា​អ្នក​ប្រដាល់ វ័យក្មេង​ស្រករ​ក្រោយ​មែន តែមួយ​រយៈ​នេះ ពួកគេ បាន​ទាក់ទាញ​ចិត្ត អ្នកទស្សនា​សម្បើម​ណាស់ ។ នៅលើ​សង្វៀន ពួកគេ​ពុំដែល​ទុក​ឲ្យ​គូប្រកួត មាន​សេចក្ដីសុខ​ឡើយ គឺ​គេ​ចាប់ផ្ដើម​វ៉ៃ តាំងពី​ទឹក​ទី​១ ទៅ​តែម្ដង ។ ទោះបី​ចុងក្រោយ ពួកគេ​វេទនា​យ៉ាង​ ​ណាក៏ដោយ ។​

​ជំនួប​នេះ រវាង​អ្នកឈ្នះ និង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន ដូចគ្នា​ជាមិនខាន ។ ឡុ​ក ប៊ុន សំណាង ឬ កាន់​ម៉េង​ឡុង​ជា​អ្នកឈ្នះ នៅក្នុង​ការប្រកួត​នេះ​?​។​ ​ណង សៅ ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ដោយ​ពួកគេ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក៏​កំពុងតែ​ធ្វើ​ឲ្យ​អ្នកទស្សនា ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ ។ ចិត្តហ៊ាន ការ​វ៉ៃ​ប្ដូរ រួមជាមួយ​ស្នៀត​ប្លែកៗ​ គេ​បានធ្វើ​ឲ្យ​សង្វៀន​ប្រដាល់ ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំង របស់​អ្នកទស្សនា ។ នរណា នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?​។​

​សំ​ងា​ន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ថន ធារ៉ា ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ឆ​ង ថង​ទិ​ត្យ ក្លិប​ព្រះ​ខែ​សែន​ជ័យ ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រទះឃើញ​សព​នារី​ម្នាក់អណ...

​ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្ន...

បង់​ក្លា​ដែស បន្ត​រើ​ទីតា...

​ប្រែ​សម្រួលៈ​វាសនា​/​ដា​...

ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នា...

​ដោយៈ​ស​រិ​ទ្ធ​/​ព្រះសីហន...

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...