វ៉ៃ​កូ​ស្វាយរៀង​៖​កម្លាំង​នគរបាល​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៅ​តិ​លា​ការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សូមបញ្ជាក់ថា​ជន​ស​ង្ស​យ័​ទាំង​៣​នាក់​និង​វត្ថុតាង​ខាងលើនេះ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់បា​វិត​និង​កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោគ​លេខ​៦០៩​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ និង​បង្ក្រាប​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​នៅ​សង្កាត់​បាវិត ក្រុង​បាវិត​៕S/​