Home ព័ត៌មានជាតិ សេដ្ឋកិច្ច លក្ខណៈពិសេស​ដ...

លក្ខណៈពិសេស​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ការ​ទទួលទាន​ទឹកដោះគោ​ខាប់​

ដោយៈ​សុផល​/​ភ្នំពេញៈ​ការបរិភោគ​អាហារ​ផ្លែឈើ​ឬ​ភេសជ្ជៈ​ពិតណាស់​ត្រូវ​ដឹង​ពី​អត្ថប្រយោជន៍​របស់​ប្រភេទ​អាហារ​នីមួយៗ​ថា​តើ​វា​មាន​សារធាតុ​បំប៉ន​និង​ជីវជាតិ​អ្វីខ្លះ​ចំពោះ​សុខភាព​និង​រាងកាយ​ក៏ដូចជា​របៀប​ក្នុងការ​ទទួលទាន​ប្រកបដោយ​ឱជា​រស​។​ដូច្នេះ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ធ្លាប់បាន​ទទួលទាន​ទឹកដោះគោ​ជា​រៀងរាល់ថ្ងៃ​ហើយ​ប៉ុន្មាន​នាក់​ដែល​បាន​ទទួលទាន​ទឹកដោះគោ​ខាប់​និង​ដឹង​ពី​របៀប​ដើម្បី​ជ្រើស​ទទួលទាន​ជាមួយ​អាហារ​ផ្សេងៗ​ប្រកបដោយ​រសជាតិ​?

​ជាការ​ពិតណាស់​ទឹកដោះគោ​ខាប់​MyBoy​គឺជា​ប្រភេទ​ទឹកដោះគោ​ដែល​ត្រូវបាន​ផលិត​ក្រោម​ស្តង់ដារ​និង​គុណភាព​ខ្ពស់​ដើម្បី​ផលិត​ចេញ​នូវ​ផលិតផល​សម្រេច​ផ្តល់នូវ​ក្លិន​ដ៏​ឈ្ងុយ​សាច់​ទឹកដោះគោ​ក្រាស់​និង​ឱជា​រសផ្អែម​មុត​ល្អ​សម្រាប់​គ្រប់​ជំនាន់​។​អ្នកជំនាញ​របស់​ទឹកដោះគោ​ខាប់​MyBoy​បានឱ្យដឹងថា​ក្រៅពី​ការ​ទទួលទាន​ម្ហូបអាហារ​ប្រចាំថ្ងៃ​ប្រកបដោយ​អនាម័យ​ការបរិភោគ​ទឹកដោះគោ​ខាប់​ប្រកបដោយ​គុណភាព​នឹង​ជួយ​បង្កើន​ឱជា​រស​ដល់​មុខម្ហូប​និង​អាហារ​ដែល​លោកអ្នក​ទទួលទាន​។​

​តួយ៉ាង​ទឹកដោះគោ​ខាប់​MyBoy​ត្រូវបាន​អតិថិជន​ភាគច្រើន​យកទៅ​ចម្អិន​ជា​ម្ហូបអាហារ​ដូច​តុំ​យ៉ាំ ការី និង​អាហារសម្រន់​បង្អែម​និង​ភេសជ្ជៈ​នានា​។​លើសពីនេះ​ទឹកដោះគោ​ខាប់​MyBoy​គឺ​យកទៅ​ឆុង​ជាមួយនឹង​កាហ្វេ​ក្តៅ​ឬ​ទឹកកក​ឬ​ទឹកដោះគោ​ក្តៅ​ផងដែរ​។​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ​លោកអ្នក​អាច​ទទួលទាន​ទឹកដោះគោ​ខាប់​ជាមួយនឹង​ផ្លែឈើ​ជាច្រើន​យ៉ាង​ដូចជា​ប័​រ​ស្រកានាគ​ត្រសក់ស្រូវ​សារី​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​។​

​លោក​AssadejChanlohakarnkid​ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា​នៃ​ក្រុមហ៊ុន​FrieslandCampina​បាន​ឲ្យ​ដឹងថា​វត្តមាន​របស់​ទឹកដោះគោ​ខាប់​ក្នុងប្រទេស​កម្ពុជា​មាន​ជាង​ពីរ​ទសវត្សរ៍​មកហើយ ហើយ​ត្រូវបាន​ដាក់លក់​ទូទាំងប្រទេស​នៅតាម​ផ្សារ​ទំនើប​តាម​ភ្នាក់ងារចែកចាយ​ដោយសារតែ​ការនិយម​គាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន​គ្រប់​ជំនាន់​។​លោក​បាន​បន្ថែមថា​៖«​លោកអ្នក​គ្រាន់តែ​ដាក់​កម្រិត​ទឹកដោះគោ​ខាប់​MyBoy​ចូលក្នុង​បរិមាណ​សមរម្យ​នោះ​លោក​អ្នកនឹង​ទទួលបាន​អាហារ​ដែល​កាន់​តែមាន​រសជាតិ​ឈ្ងុយ​ឆ្ញា​ញ់​»​។​

លោក​បន្តថា​លោក​សូម​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អតិថិជន​របស់​MyBoy​ទាំងអស់​ឱ្យនៅតែ​បន្ត​គាំទ្រ​និង​ទទួលទាន​ទឹកដោះគោ​ខាប់ My Boy ពីព្រោះ My Boy មិន​ត្រឹមតែ​ផ្តល់​ឱជា​រស​ឈ្ងុយឆ្ងាញ់ ផ្អែម​មុត និង​ខាប់​ល្អ​នោះទេ ថែមទាំង​ផ្តល់​សំណាង និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ទឹកដោះគោ​ខាប់​MyBoy​ឥឡូវនេះ​ក៏បាន​បន្ថែម​នូវ​ចំណុះ​ថ្មី​ក្រោម​រូបរាង​ជា​កញ្ចប់​២​គីឡូក្រាម​ដែល​ចំណេញ​ទាំង​បរិមាណ​និង​តម្លៃ​សមរម្យ​ហើយ​លោកអ្នក​អា​ចរក​ជាវ​បាន​នៅ​គ្រប់​ផ្សារ​ទូទាំងប្រទេស​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...