Home ព័ត៌មានអន្តរជាតិ ចាប់​រំលោភ​ក្...

ចាប់​រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​នៅ​បរិវេណ​ស្ថានទូត​អាម៉េរិក​នៅ​ឥណ្ឌា​

​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ពី​បទ​ចាប់រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​នៅ​បរិវេណ​នៃ​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​ញូវដែលី​។​នេះ​បើ​តាម​ការផ្សាយ​​របស់​សារព័ត៌មាន​ដេល្លី​ម៉េល​។​

​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​នេះ​បាន​ប្តឹង​ទៅ​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២​កុម្ភៈ​ហើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​អាយុ ២៥ ឆ្នាំ​ម្នាក់​នៅ​បរិវេណ​ស្ថានទូត​​ស្ថានទូត​នៅ​ថ្ងៃ​ដដែល​នោះ​។​

​ទាំង​ក្មេង​ស្រី​និង​ជនសង្ស័យ​នេះ​រស់នៅ​បរិវេណ​ស្ថានទូត​នេះហើយ​ក្រុមគ្រួសារ​របស់​ពួកគេ​ស្គាល់គ្នា​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស៊ើបអង្កេត​។​

​ប៉ូលិស​បាន​និយាយថា​បុរស​នេះ​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ​នេះ​ឱ្យ​ចូល​ក្នុងផ្ទះ​របស់​គាត់ ខណៈពេលដែល​ឪពុក​ម្តាយ​របស់​គាត់​ចេញ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​កាសែត Hindustan Times ថា​” ជនសង្ស័យ​នេះ​មិន​បាន​រំពឹង​ថា​ក្មេង​ស្រី​នេះ​នឹង​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្តាយ​របស់​នាង​នោះទេ​។​

​ក្មេងស្រី​អាយុ ៥ ឆ្នាំ​នេះ​បាន​ប្រាប់​ម្តាយ​របស់​នាង​អំពី​ហេតុការណ៍​នេះ​នៅ​ពេល​នាង​បាន​ត្រឡប់មក​ផ្ទះ​វិញ​។

​ម្តាយ​ក្មេងស្រី​រងគ្រោះ​នេះ​មាន​ផ្ទៃពោះ​ហើយ​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​បាន​ដឹង​ពី​បទ​អំពី​ឧក្រិដ្ឋ​នេះ​។ ប៉ុន្តែ​គាត់​បាន​យក​ក្មេងស្រី​នេះ​ទៅ​មន្ទីរ​ព្យាបាល​ឯកជន​​ដើម្បី​ព្យាបាល​។​

​អ្នក​ចាប់​រំលោភ​ដែល​ត្រូវបាន​ចោទ​ប្រា​កន់​នេះ​បាន​ធ្វើការ​ជា​អ្នក​បើក​ឡាន​ឱ្យ​ស្ថានទូត​នេះ​ហើយ​រស់នៅ​កន្លែង​នោះ​ជាមួយ​ឪពុក​របស់​ខ្លួន​ដែល​ជា​សមាជិក​នៃ​​ក្រុម​បុគ្គលិក​ជំនួយ​។ ឪពុក​ក្មេងស្រី​នេះ​ធ្វើការ​នៅ​ទីនោះ ជា​អ្នក​បោសសម្អាត​៕​ប្រែ​សម្រួល​៖​សុខា​/sn

គ្រួសារ​ជនសង្ស័យ​និង​ជនរងគ្រោះ​សុទ្ធតែ​ជា​បុគ្គលិក​នៅ​ស្ថានទូត​អាម៉េរិក​នៅ​ក្រុង​ញូវដែលី កាលពី​ថ្ងៃ​សៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular