Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ គ្មានសំណើណាមួយសម្រាប់ការចុះចេញពីតំណែងរបស់លោកម៉ាឌូរ៉ូ ក្នុងដំណើរទស្សនកិច្ចទៅកាន់វេណេស៊ុយអេឡានោះឡើយ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈថា ទីក្រុងមូស្គូរក្សាជំហររបស់ខ្លួនថា គួរតែមាន “កិច្ចពិភាក្សាថ្នាក់ជាតិដោយគ្មានបុរេលក្ខខណ្ឌ” នៅក្នុងប្រទេសវេណេស៊ុយអេឡាដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងអូសបន្លាយពេលនៅប្រជាជាតិអាម៉េរិកខាងត្បូងមួយនេះ។

លោក សឺហ្គី ឡាវរ៉ូវ បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាម៉េរិកឡាទីនរបស់គាត់ថា គាត់មិនបាននាំមកនូវសំណើណាមួយ ដែលនឹងជួយសម្រួលដល់ការចុះចេញពីតំណែងរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ នោះឡើយ។

លោកបានឆ្លើយតបនឹងសំណួរស្តីពីបញ្ហានេះនៅឯសន្និសីទកាសែតមួយក្នុងទីក្រុងម៉ិកស៊ីកូ ដែលជាទីសំចតមួយនៃដំណើរទស្សនកិច្ចរបស់លោកដែលនឹងនាំលោកទៅទីក្រុងឡាហាវ៉ានដំបូងគេ និងចុងបញ្ចប់ទៅដល់រដ្ឋធានីការ៉ាកាសរបស់វេណេស៊ុយអេឡា។លោកបាននិយាយ យ៉ាងដូច្នេះថា “យើងមិនបាននាំមកនូវសំណើរណាមួយទេ។ យើងគោរពដៃគូរបស់យើង”។

លោកឡាវរ៉ូវបាននិយាយថាការអំពាវនាវឱ្យលោកម៉ាឌូរ៉ូចុះចេញជាលក្ខខណ្ឌតម្រូវជាមុនសម្រាប់ការសន្ទនាគឺមិនមានប្រយោជន៍សម្រាប់ការព្យាយាមដោះស្រាយវិបត្តិដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំនិងត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការបោះឆ្នោតឆ្នាំ ២០១៨ នោះឡើយ។ ការជាប់ឆ្នោតសាជាថ្មីរបស់លោកម៉ាឌូរ៉ូនៅឆ្នាំនោះត្រូវបានចាត់ទុកថាជាការក្លែងបន្លំដោយសហរដ្ឋអាម៉េរិកនិងប្រទេសចំនួន ៦០ ផ្សេងទៀត ដែលបានគាំទ្រមេដឹកនាំប្រឆាំងលោក ហ្វ័ន ក្វាយដូ ដែលអះអាងខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន។

ប្រទេសរុស្ស៊ីយល់ស្របជាមួយម៉ិកស៊ិកក្នុងការបដិសេធការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡា។

ទីក្រុងមូស្គូបានជំរុញឱ្យមានការសន្ទនាគ្នាជាយូរមកហើយស្របតាមជំហររបស់រដ្ឋាភិបាលម៉ាឌូរ៉ូ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយម៉ិកស៊ិកបានការពារគំនិតដែលថា រដ្ឋាភិបាលម៉ាឌូរ៉ូមិនគួរត្រូវបានគេដកចេញពីការសន្ទនាណាមួយនោះឡើយ៕ ដោយ៖ កញ្ញាដាលីស

លោកឡាវរ៉ូវមកដល់សម្រាប់សន្និសីទកាសែតក្នុងទីក្រុងម៉ិកស៊ីកូកាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...