
ដោយៈ សាវរក្ស:ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់ជិះម៉ូតូមកកក់សក់ ពេលមកដល់ក៏ឈប់ម៉ូតូរួចដោះកាបូបដាក់លើម៉ូតូត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកកាបូប តែត្រូវម្ចាស់ឃើញ ក៏បានស្រែក រួចកម្លាំងល្បាតរបស់នគរបាលខណ្ឌឬស្សីកែវ ឃាត់ជនសង្ស័យបាននាថ្ងៃទី៦ ខែកុម្ហៈ ឆ្នាំ២០២០ នៅចំណុចផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោកហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី៧កុម្ភៈនេះថា ជនសង្ស័យឈ្មោះ រ៉ែម សុខសាន្ត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករធ្វេីលូ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ម៉ាត់ លីដា អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោកបន្តថា ចំពោះសម្ភារដកហូតមាន ១/ ម៉ូតូមួយគ្រឿងម៉ាក SUKUKI Let’s ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CC-7660 (មធ្យោបាយរបស់ជនសង្ស័យ) ។ ២/ ថង់ក្រណាត់មួយ ក្នុងនោះមានឡេលាបស្បែក ក្រេម ម្សៅ និងគ្រឿងតុបតែងខ្លួនមួយចំនួន (ប្រគល់ជូនជនរងគ្រោះ)។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធី ៕/Ha


