Home ព័ត៌មានជាតិ សន្តិសុខ នៅខណ្ឌមានជ័យ​...

នៅខណ្ឌមានជ័យ​យុវជន​ម្នាក់​គាំងបេះដូង​ស្លាប់​ក្នុង​បន្ទប់​ជួល​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ស្ថិតនៅក្នុង​បន្ទប់​ជួល​លេខ​៥១៦​ជាន់​ទី​៤​ក្នុងភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ផាត​សុផល​អាយុ​២៣​ឆ្នាំ​មុខរបរ​ឌី​ហ្សា​ញ​ស្លាក​យីហោ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រឡាញ់​ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។​ក្រោយ​ពិនិត្យ​រួច​បាន​ទើប​ដឹងថា​យុវជន​រងគ្រោះ​ខាងលើ​ពិតជា​ដេកស្លាប់​ដោយសារ​គាំងបេះដូង​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រកឃើញ​គ្រាប់​ទម្លាក់​ពី​យ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

ស្រីលង្កា​កំពុង​ព្យាយាម​ទ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ក្រោយ​លែង​មាន​​៣​ខែ ឥឡូវ​...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...