
ដោយៈគ្រញូងបាត់ដំបងៈកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ នៅក្នុងពិធីប្រជុំស្តាប់របាយការណ៍ប្រចាំខែមករាឆ្នាំ២០២០ លោកអភិបាលខេត្តបានអនុញ្ញាតឱ្យមន្ត្រីនៅក្នុងមន្ទីរនិងអង្គភាពនានារាយការណ៍ពីបញ្ហាប្រឈម ចំពោះការងាររបស់ខ្លួនដើម្បីរកវិធីដោះស្រាយកុំឱ្យរាំងស្ទះការងារនិងលើកទិសដៅបន្តខែកុម្ភៈឆ្នាំ២០២០។
នៅក្នុងពិធីនេះមានវត្តមានលោក លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណ:បញ្ជាការឯកភាពរខេត្តនិងលោកឧត្តមដេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាភ៥
លោកនួន សានព្រះរាជអាជ្ញា លោកជា វណ្ណះ ប្រធានសាលាដំបូងខេត្តមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពរដ្ឋនានា ជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធប្រមាណជាង៣០០នាក់។
ក្នុងកិច្ចប្រជុំនោះលោក ងួន រតនៈអភិបាល ខេត្តបានលើកឡើងអំពីបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ពិសេសការពង្រឹងច្បាប់ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទដែលមិនគោរព
ច្បាប់ចរាចរណ៍ដោយធ្វើការអប់រំនិងធ្វើកិច្ចសន្យាឬផាកពិន័យដើម្បីឱ្យមានការរាងចាល។
លោកអភិបាលបានអនុញ្ញាត ឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ និងពង្រឹងដល់វិស័យទេសចរណ៍ក្នុងពិធីបុណ្យទន្លេលើកទី៦ ដែលខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះ ត្រូវចុះជម្រាបជូនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននានាកុំឱ្យឡើងថ្លៃនិងត្រួតពិនិត្យតាមក្លឹបកម្សាន្ត រង្គសាលកុំឱ្យមានការប្រើប្រាស៎គ្រឿងញៀនឬលក់ដូរក្នុងខេត្តឱ្យបានច្បាស់លាស់ ដើម្បីសុខសុវត្ថិភាពនិងដើម្បីទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្តក្នុងខេត្ត យើងឱ្យបានច្រើនម៉ឺននាក់៕/Ha

