ដោយៈចាន់តូ/ភ្នំពេញ៖មានរថយន្ដកុងតឺន័រដឹកដែកអេតចាយមួយគ្រឿងបានបួងចង្កូតខ្លាំងពេកបណ្ដាលឱ្យក្រឡាបផ្ងារជើងនិងចាក់ចោលសសម្ភារពេញផ្លូវបង្កឱ្យមានការភ្ងាក់ផ្អើលដល់អ្នកដំណើរ។កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧កែងផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕S/


