ដោយ៖តារារិទ្ធ(ភ្នំពេញ)៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចឲ្យសាងសង់រោងចក្រអគ្គិសនីដុតធ្យុងថ្ម៧០០មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរខេត្តកោះកុង ។ រោងចក្រនេះវិនិយោ គដោយក្រុមហ៊ុន ROYAL GROUP ដែលជារោងចក្រអគ្គិសនីដុតធ្យុងថ្មនាំចូលដែលមានអានុភាពដំឡើងសរុប ៧០០ មេហ្គាវ៉ាត់និងប្រើប្រាស់ទុនវិនិ យោគសរុប ១៣៤៤,២០ លានដុល្លារអាមេរិក ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ៧ ខែ កុម្ភៈនេះបានធ្វើការពិភាក្សានិងអនុម័តទាំងស្រុងនូវគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្កាវ៉ាត់ និងអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ៦៨០ មេហ្គាវ៉ាត់ក្នុងនោះអគ្គិសនីកម្ពុជាត្រូវធានាទិញថាមពល ៨០%នៃអានុភាពធានាផ្តល់ ឲ្យបណ្តាញជាតិស្មើនឹង ៤,៧៦៥,៤៤ លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំ ។ រូបភាពវិនិយោគគឺសាងសង់-ធ្វើម្ចាស់-អាជីវកម្ម(Build-Own-Operate=BOO)។
ការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន១- ហេដ្ឋារចនាសម្ព័ន្ធរោងចក្រអគ្គិសនីដុតធ្យូងថ្ម,២- ហេដា្ឋរចនាសម្ព័ន្ធដឹកជញ្ជូនធ្យូងថ្មពីផែក្នុងសមុទ្រមក រោងចក្រអគ្គិសនី, ៣-ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់រោងចក្រអគ្គិសនី និង ៤-ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងខ្សែបណ្តាញបញ្ជូនភា្ជប់ទៅអនុសា្ថ នីយបុទុមសាគរបស់អគ្គិសនីកម្ពុជា។
រយៈពេលសាងសង់និងដាក់ឲ្យដំណើរការរោងចក្រអគ្គិសនីត្រូវស្របតាមផែនការមេវិស័យអគ្គិសនីដោយម៉ាស៊ីនទី១ទំហំ (១x៣៥០)មេហ្គាវ៉ាត់ត្រូវដាក់ ឲ្យដំណើរការនៅឆ្នាំ ២០២៣ និង ម៉ាស៊ីនទី២ ទំហំ(១x៣៥០) មេហ្គាវ៉ាត់ត្រូវដាក់ឲ្យដំណើរករនៅឆ្នាំ២០២៤។ រយៈពេលដំណើរការអាជីវកម្មរបស់ រោងចក្រអគ្គិសនីនេះមានរយៈពេល ៣៥ឆ្នាំ ។
ថ្លៃវត្ថុធាតុដើមធ្យូងថ្មនាំចូលគោល ៨៥ ដុល្លារអាមេរិកក្នុង១តោន កម្រិតកំដៅនៃធ្យូងថ្មដែលត្រូវនាំចូលគឺ ៦,២១០ kcal/kg អត្រាកំដៅរោងចក្រ ២៥០០ kcal/kwh ថ្លៃឥន្ធនៈ (FCR ) ស្មើនឹង០,០៣៨២២ ដុល្លារអាមេរិក ក្នុង ១គីឡូវ៉ាត់ម៉ោង ថ្លៃសមាសធាតុមិនមែនឥន្ធនៈ (NFCR) ស្មើនឹង ០,០៣៨៧ ដុល្លារអាមេរិក ក្នុង១ គីឡូវ៉ាត់ម៉ោង និងថ្លៃលក់អគ្គិសនីជាមធ្យម ០,០៧២៩២ ដុលា្លរអាមេរិក ក្នុង១ គីឡូវ៉ាត់ម៉ោង។
ចំពោះបញ្ហាបរិស្ថានក្រុមហ៊ុនឯកភាពតាមការវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA)និងអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់តាមការកំណត់របស់ ក្រសួងបរិស្ថាននិងក្រសួងស្ថាប័នពាក់ព័ន្ធ។ រាជរដ្ឋាភិបាលលើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារឧបករណ៍ និងសម្ភារនានា នៃគម្រោង ក្នុងរយៈពេលសាងសង់និងឆ្នាំទី១នៃឆ្នាំប្រតិបត្តិការ។ អាករលើតម្លៃបន្ថែម (VAT) និងអាករពិសេសជាបន្ទុករបស់រដ្ឋលើការនាំចូលគ្រឿងម៉ាស៊ីនបរិក្ខារ ឧបករណ៍និងសម្ភារនានា នៃគម្រោង ក្នុងរយៈពេលសាងសង់និងឆ្នាំទី១ នៃឆ្នាំប្រតិបត្តិការ។ រយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គឺ ៩ឆ្នាំគិតចាប់ ពីថ្ងៃប្រតិបត្តិការអាជីវកម្ម(ពន្ធដទៃទៀតត្រូវបង់ធម្មតា) ។ ក្រុមហ៊ុនត្រូវធ្វើការបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅលើទីតាំងដែលចាំបាច់ ត្រូវធ្វើការសិក្សាវិស្វកម្មសំអិតនិងនៅលើទីតាំងធ្វើការសាងសង់គម្រោងដោយត្រូវធ្វើផែនទីបង្ហាញអំពីទីតាំងបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជូនក្រសួងរ៉ែនិងថាមពលពិនិត្យ។
រាជរដ្ឋាភិបាលត្រូវផ្គល់លិខិតធានាដើម្បីធានាការទូទាត់ ២ប្រភេទរបស់ក្រសួងរ៉ែ និងថាមពលនិងអគ្គិសនីកម្ពុជា គឺទី-ធានាទូទាត់ថ្លៃទិញអគ្គិសនីពីក្រុម ហ៊ុនក្នុងករណីដែលអគ្គិសនីកម្ពុជាមិនធ្វើការទូទាត់ឱ្យក្រុមហ៊ុនតាមកិច្ចព្រមព្រៀងទិញ-លក់ និង ទី២- ធានាការទូទាត់ទិញយកហេដ្ឋារចនាសម្ព័ន្ធនៃ គម្រោងក្នុងករណីមានប្រធានសក្តិនយោបាយដែលនាំឱ្យក្រុមហ៊ុនពុំអាចដំណើរការអាជីវកម្មបាន ៕