ផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការចុះបញ្ជីការសមាជិក ប ស ស និងនិតិវិធីនៃការផ្ដល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់សមាជិក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បើកវគ្គផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការចុះបញ្ជីរការសមាជិក បសសនិងនិតិវិធីនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់សមាជិក បសសក្នុងមូលដ្ឋានរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកមាន ចាន់យ៉ា អភិបាលរងរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ។

ក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងផងដែរថា៖គិតចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ ប ស ស បានចុះបញ្ជីកា សហគ្រាសក្នុងវិស័យឯកជន សរុបចំនួន ១៥៦៦៥ សហគ្រាសដែលមានកម្មករនិយោជិតចំនួន១៩៣៥១៤១នាក់ត្រូវបានការ ការពារពីគ្រោះថ្នាក់ការងារ។

ដោយឡែកសម្រាប់ផ្នែកថែទាំសុខភាពត្រូវបានដាក់ឲ្យដំណើរការ ចាប់ពី ខែកញ្ញាឆ្នាំ​២០១៦ ដែលមកដល់ពេលនេះ ប ស ស បានចុះបញ្ជីកាសហគ្រាសក្នុងវិស័យឯកជន​១១០៩៥សហគ្រាស មានកម្មករសរុបចំនួន១៩១៩១០៨នាក់និងគ្រឹះស្ថានសាធារណៈ៣៦ ស្ថាប័ន សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន៣៣៨៥០៨នាក់សរុបអ្នកទទួលផលចំនួន២២៥៧៦១៦នាក់។

ក្នុងឱកាសនោះ លោកអភិបាលរងរាជធានីបានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធនូវការងារ​ចំនួន៣ ចំណុចផងដែរ ក្នុងនោះ លោកស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការល្អ ដើម្បីដោះស្រាយបញ្ហាដែល សមាជិក បសស បាននិងកំពុងជួបប្រទះជាពិសេសលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដោយផ្អែកតាមច្បាប់និងយន្តការដែលមានស្រាប់ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតយើងអាចទទួលបានតាវកាលិកនិងអត្ថប្រយោជន៍ផ្សេងៗទៀតពី ប ស ស ។ ទី២ ចំពោះ និយោជក ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំង​ឡាយ​ណាដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារឱ្យមាននប្រសិទ្ធភាពខ្ពស់និងត្រូវរួស​រាន់ចុះបញ្ជីកាសហគ្រាសគ្រឹះស្ថានអតិកម្មករ និយោជកនឹងត្រូវចូលរួមបង់វិភាគទានឱ្យបានទាន់ពេលវេលា សម្រាប់របបធានារ៉ាប់រងហានិភ័យការងារនិងរបបធានារ៉ាប់រងសុខភាព ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

ក្នុងនោះលោកមាន ចាន់យ៉ាដា បានស្នើឱ្យស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញនិងគ្រប់អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការជាមួយបេឡាជាតិរបបសង្គម អនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករកម្មការិនីស្របតាមគោលនយោបាយជាតិគាំពារសង្គមសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលរងរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា៖មកដល់ពេលនេះ រោងចក្រ សហគ្រាសនៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំងពីជាង៦០មូលដ្ឋាន រហូតមកដល់ ជាង១ម៉ឺន៥ពាន់មូលដ្ឋាន នាពេលបច្ចុប្បន្ន ដោយ បានស្រូបទាញកម្លាំងពលកម្ម ជិត២លាននាក់ ព្រមទាំងបានផ្ដល់ការងារធ្វើដោយប្រយោលដល់កម្មករនិយោជិត ទាំងក្នុងស្រុក និងបរទេសជាច្រើនសែននាក់ផ្សេងទៀត ហើយក្នុងចំនួននេះ ជាង៦០​ភាគរយនៃរោងចក្រ សហគ្រាសទាំងនោះ គឺមានទីតាំងក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បើក​ម៉ូតូ​បុក​គ្នា រងរបួស...

ដោយៈ ចាន់តូ/ភ្នំពេញៈ យុវជ...

វិស័យ​ឯកជន​៖ សហគ្រាស​កែច្...

​ដោយ​: ពៅ​និមល​/​ភ្នំពេ...

ក្រុមកម្មករ​ជនជាតិ​ចិន​និ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

បក្សប្រឆាំង​ស្នើ​ឱ្យ​រដ្ឋ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...