Home កម្សាន្ត យ៉ែម សំអូន ស្...

យ៉ែម សំអូន ស្រក់ទឹកភ្នែកនឹកពុក ម៉ែ ក្រោយសម្តែង រឿង «ពេលម៉ែ ចាស់ទៅ»

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនត្រឹមតែជាតារាចម្រៀង ដែលមានសំលេងពិរោះរណ្តំ ប៉ុណ្ណោះទេ យ៉ែម សំអូន ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាសម្តែងមានទេព កោសល្យ មួយ រូបដែរ ជាពិសេស មួយរយៈចុងក្រោយ តារាចម្រៀង វ័យជ្រេបន្តិច រូបនេះ បានរំលេចវត្តមានរបស់ខ្លួនស្ទើរតែគ្រប់រឿងទៅហើយ។

កាលពីឆ្នាំចាស់កន្លងទៅនេះ តារាចម្រៀង យ៉ែម សំអូន​ បានសម្រេចគោលដៅ របស់ខ្លួនជាច្រើន នូវស្នាដៃសម្តែងរឿង ទាំងរឿងដុំ និងរឿងភាគ ដែលចាក់ បញ្ចាំង តាមស្ថានីយ៍ទូរទស្សន៍ ស្ទើរតែគ្រប់ប៉ុស្តិ៍​។ ថ្មីៗនេះទៀត លោក យ៉ែម សំអូន​ បាន ប្រាប់ថា ទើបតែថតបញ្ចប់រឿង ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុន ដែលជា ស្នាដៃ និពន្ធ ដោយ អ្នកស្រី ពាន់ ភួងបុប្ផា។ លោកថា រឿងដែលត្រៀមបញ្ចាំងនេះ គឺឆ្លុះ បញ្ចាំងពីជីវិត ម្តាយអ្នកក្រ ទ្រាំស៊ីអត់ស៊ីឃ្លាន ដើម្បីចង់អោយកូនមានបាន ក្លាយជា អ្នកមាន មានជីវភាពធូរធានាពេលអនាគត។

រឿង «ពេលម៉ែចាស់ទៅ» ត្រូវបានលោក​ យ៉ែម សំអូន បញ្ចាក់ថា រឿងនេះជា កញ្ចក់ ឆ្លុះបញ្ចាំងពីជីវិតរស់នៅ ប្រចាំថ្ងៃរបស់សង្គមយើងតែម្តង។ ព្រោះតែសាច់រឿង ទាំងមូលបង្ហាញពីការអប់រំប្រៀនប្រដៅ និងការធ្វើបុណ្យដាក់ទានទាន់អ្នកមានគុណ នៅមានជីវិត។

លោកថា ក្រោយពេលសម្តែងរឿងនេះ រួចលោកពិតជាមានអារម្មណ៍ នឹកដល់អ្នក មាន គុណទាំងទ្វេរ ដែលបានចែកឋានទៅ ចោលលោកអោយជាក្មេងកំព្រា ជាច្រើន ឆ្នាំ។ គិតមកដល់ពេលនេះ អ្វីៗក៏មានសព្វគ្រប់ប៉ុន្តែមិនមានវត្តមានរបស់លោក ទាំងពីរ ទៅវិញ ដូច្នេះហើយ លោកបានផ្តាំថា សូមធ្វើបុណ្យទាន់ខែភ្លឺ ជាពិសេសពេល ឳពុក អ្នក ម្តាយនៅមានជីវិត ចំណែកការធ្វើបុណ្យជាមួយអ្នកមានគុណ មិនចាំបាច់ទាល់ តែពេលមានបានធ្វើកើតនោះទេ ពេលខ្លះ ពេលដែលយើងមានបានហើយ ប៉ុន្តែ ពួកគាត់ មិនមានវត្តមានគាត់នៅលើលោកនេះឡើយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...