ដោយៈគ្រញូង/បាត់ដំបង ៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០អង្គភាពកម្ចាត់មីនស៊ីម៉ាក់ទី២ ខេត្តបាត់ដំបងនឹងធ្វើការបំផ្ទុះអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅច្រាងមាត់ស្ទឹងសង្កែស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈក្រុមជាង និងអង្ភាពេវរកឃើញនៅបាតស្ទឹងសង្កែកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោក ព្រីង បញ្ញារិទ្ធិ ប្រធានអង្គភាពកម្ចាត់មីនទី២ ប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថាអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទះទាំងបួនគ្រាប់នេះ មាន១គ្រាប់B40សម្រាប់បាញ៎រថក្រោះចំនួន​២គ្រាប៎ ២គ្រាប់904មួយគ្រាប់ និង៣គ្រាប់105មីលីម៉ែត្រចំនួនមួយគ្រាប់។

លោកប្រធានស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទួះទាំងបួនគ្រាប់នេះ មិនអាចដឹកជញ្ជូនទៅរក្សាទុកនៅអង្គភាពទេអាចមានគ្រោះថ្នាក់ពេលដឹកជញ្ជូនតាមផ្លួវដូចនេះលោកបានសុំគោលការណ៍ទៅលោកអភិបាលខេត្ត ដើម្បីបំផ្ទុះចោលនៅនឹងមាត់ចាំងត្រើយខាងកើតស្ទឹង។ជាមួយនោះដែរលោក និងលោកអភិបាលក្រុងបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងបំផ្ទុះសុំកុំឲ្យមានការភ្ញាក់ផ្អើលព្រោះយើងធ្លាប់បំផ្ទុះគ្រាប់នៅមាត់ច្រាំងស្ទឹងត្រើយខាងកើតនេះចំនួនបីលើករួចមកហើយមាចំនួយ​៥គ្រាប់។

មន្ត្រីស៊ីម៉ាក់និងក្រុមជាងស្ថាបនាច្រាំងស្ទឹងសង្កែត្រើយខាងកើតបានរាវរកប្រទះឃើញ
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងបួនគ្រាប់នេះនៅបាតស្ទឹងសង្កែហើយរាយការណ៍ប្រាប់ប្រធានអង្គភាព និងអភិបាលក្រុងជាថំណឹង៕B/