មន្ត្រីរដ្ឋបាលនិងជំនាញចាត់ទុក ក្រុមចលនារំលោភដីធ្លីមានប្លង់ និង ដីរដ្ឋថាជាចោរមានចេតនា មិន មែនជាសកម្មជនដីធ្លីទេ

ដោយប.ជ័យ/បន្ទាយមានជ័យ ៖ មន្ត្រីរដ្ឋបាលស្រុកស្វាយចេកនិងជំនាញរដ្ឋបាលដីធ្លីចាត់ទុកក្រុមចលនាញុះញង់ឲ្យពលរដ្ឋទៅរំលោភចាប់ដីធ្ធ្លីរបស់ម្ចាស់ ដែលមានប្លង់រឹងឬប័ណ្ណសម្គាល់អចលនវត្ថុ ដែលវាស់វែងដោយក្រុមការងារបច្ចេកទេសសុរិយោដី និងយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ក្នុងបទបញ្ជា០១បបនិងដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ របស់រដ្ឋបាលព្រៃឈើថាជាចោរមានចេតនា។

លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេកថ្លែងដូច្នោះកាលពីថ្ងទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំពោះមុខមន្ត្រីនិងពលរដ្ឋរាប់រយនាក់ក្នុងពីធីបើកប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញកជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិរលួស និងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក។

លោកអភិបាលស្រុកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ តាមរយៈក្រុមការងារអនុវិស័យវិស័យរដ្ឋបាលដីធ្លី ដែលបានផ្តើមមកអនុវត្តការចុះបញ្ជីដីធ្លី ឬធ្វើប្លង់រឹងនៅភូមិនៃស្រុកស្វាយចេក។

នាឨកាសនោះ លោកលឿង សុភក្តី ក៏រំលឹកពលរដ្ឋអោយត្រៀមលក្ខណៈចូលរួមក្នុងដំណើរការងារនេះ។ ហើយក៏រំលឹកពីតួនាទីបងប្អូនប្រជាពលរដ្ឋក្នុងផែនការភូមិឃុំមានសុវត្ថិភាព។

ហើយលោកក៏លើកពីសមាសភាពចោរលួចប្លន់នៅក្នុងភូមិសាស្ត្រស្រុកនេះ ថា មាន៣​ប្រភេទ ៖ ទី១.ចោរលួចប្លន់ទ្រព្យសម្បត្តិគេ ។ទី២៖ ចោរគៃបន្លំ ចោររំលោភប្រពន្ធកូនស្រីគេ។និងទី៣៖ ចោរឆបោក ញុះញង់និងចលនាអោយពលរដ្ឋទៅរំលោភកាន់កាប់ដោយខុសច្បាប់លើដីធ្លីឯកជននិងដីរដ្ឋដូចខាងលើ។

ក្នុងនោះលោកបានហៅចំៗឈ្មោះ លោកតួ ធានទី អតីតមន្ត្រីគណបក្សហ្វ៊ុនសុិនបុិច ហើយបច្ចុប្បន្នជាទីប្រឹក្សាអ្នកធំនៅក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍កសិកម្មនិងជនបទនិងមេខ្លោង ថាជាមេចោររំលោភប្លន់ដីធ្លីម្ចាស់ដីនិងដីរដ្ឋ មិនមែនជាសកម្មជនដីធ្លីអីនោះទេ ។

លោកអាង ណារឹទ្ធុ ប្រធានមន្ទិររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនិងលោកស្រីប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយស្រដៀងគ្នាថា មុននេះ បានវគ្គបណ្តុះបណ្តាលស្តីពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រាប់ឃុំកូបស្រុកអូរជ្រៅ និងឃុំរលួសស្រុកស្វាយចេក។

ហើយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តបន្ទាយមានជ័យ បាននឹងកំពុងអនុវត្តចុះបញ្ជីដីធ្លី ធ្វើប័ណ្ណសម្គាល់អចលនវត្ថុឬប្លង់រឹង ដើម្បីអោយដីមានសុវត្តិភាពនិងកើនតម្លៃផលិតភាព។ ពិសេសអាចធានាបញ្ជប់ទំនាស់ដីធ្លី ពិសេសគ្មានបាតុភាពឬជនណាមករំលោភ​លួចប្លន់ដីធ្លីតទៅទៀត។

សូមបញ្ឫក់ថា កន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យនេះ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលឧបត្ថម្ភ គាំទ្រថវិកាដោយប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍និងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុបានចំនួន ១៦២.៤៥១ប័ណ្ណ។

ឥឡូវនេះ ក្នុងខេត្តនេះមានមានក្រុមវាលវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធកើនដល់​៧ក្រុម ធ្វើនៅគ្រប់ស្រុកក្រុងទាំង៩។

ដោយឡែក នៅស្រុកស្វាយចេក បានធ្លាប់ទទួលបានការចុះបញ្ជីធ្វើប្លង់រឹងបែបនេះកាលពីឆ្នាំ២០០២ ក្នុងកម្មវិធីដីធ្លីរងផលប៉ះពាល់ពីមីន ដែលឧបត្ថម្ភដោយប្រទេសកាណាដា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...