ហេងមែន! អ្នកលក់ចាប់ហួយម្នាក់ឈ្នះ៣ម៉ឺនដុល្លារតាមរយៈការផ្ញើរសារ

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ពិតជាសំណាងមែនបុរសអ្នកលក់ចាប់ហួយនៅខេត្តកណ្តាលម្នាក់បានធ្វើការសាកល្បងផ្ញើរសារតាមរយៈកម្មវិធី”ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ”ពីក្រុមហ៊ុនសែលកាតទីបំផុតបានឈ្នះរង្វាន់រហូត៣ម៉ឺនដុល្លាររកស្មានមិនដល់។

បុរសដែលមានសំណាងរូបនេះមានឈ្មោះ លោក ខាត់ទុំ សព្វថ្ងៃរស់នៅ ភូមិ ឃ្មត់ ឃុំបាគូរ ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងពេលដែលក្រុមការងារសែលកាតធ្វើការប្រគល់រង្វាន់ដល់គេហដ្ឋាននោះ លោក ខាត់ ទុំ និងក្រុមគ្រួសារបានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយក្នុងនេះលោកបានបញ្ជាក់ប្រាក់ប្រាប់ថានេះ គឺជារង្វាន់ដ៏អស្ចារ្យដែលលោកមិននឹកស្មានថា បានឈ្នះក្នុងពេលនេះឡើយ។

បុរសរូបនេះបានរៀបរាប់ថា “កាលពីមុនខ្ញុំមិននឹកថាអាចឈ្នះប្រាក់រង្វាន់ដ៏ច្រើនបែបនេះសូម្បីតែបន្តិចឡើយ។កន្លងមកខ្ញុំបានផ្ញើរសារសាកល្បងមើលតែទីបំផុតនៅថ្ងៃនេះខ្ញុំពិតជាបានទទួលរង្វាន់នេះដោយផ្ទាល់ពិតប្រាកដមែន”។

គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន សែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាតអតិថិជនក្រុមហ៊ុនមួយនេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះគេនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...