Home ព័ត៌មានអន្តរជាតិ ស៊ី​ប្រកាស​«​...

ស៊ី​ប្រកាស​«​សង្គ្រាម​ប្រជាជន​»​លើ​វីរុស​និង​ប្រាប់​ត្រាំ​ថា ចិន​នឹង​ឈ្នះ​សង្គ្រាម​នេះ​

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សុក្រ​ទី​៧​កុម្ភៈ​បាន​ធានា​ចំពោះ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ថា ចិន​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​​ខ្លួន​អាច​ធ្វើ​ដើម្បី​បង្ក្រាប​កូរ៉ូណា​វីរុស​ថ្មី ដែល​បាន​សម្លាប់​មនុស្ស​ជិត​៦៤០​នាក់ រួម​ទាំង​វេជ្ជបណ្ឌិត​ចិន​ម្នាក់ ដែល​បាន​ព្រមាន​អំពី​វីរុស​ឆ្លង​នេះ​ដំបូង​គេ​។​

​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ លោក​ស៊ី បាន​ប្រាប់​សម​ភាគី​អាម៉េរិក​ថា​ចិន​សំរេចបាន​លទ្ធផល​ជា​បណ្តើរៗ និង​មាន​ជំនឿ​ថា​ខ្លួន​អាច​យកឈ្នះ​ជម្ងឺឆ្លង​នេះ ដោយ​​មិនអោយ​មាន​ផលប៉ះពាល់​រយៈពេល​វែង​លើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឡើយ​។​

​ការ​ទូរស័ព្ទ​ទៅកាន់​សេត​វិមាន​នេះ​កើតឡើង​ចំ​ពេល​ចិន​ចោទប្រកាន់​ពួក​អ្នក​ចូលចិត្ត​បន្លាច​អំពី​ជម្ងឺឆ្លង​នេះ ។​វា​ក៏​បាន​កើតឡើង​ចំ​ពេល​ធនាគារ​កណ្តាល​ចិន​​ប្តេជ្ញា​ត្រៀម​ដាក់​ចេញ​គោលនយោបាយ​សំរាប់​ទ្រទ្រង់​វិស័យ​រង​ផល​ប៉ះពាល់​ពី​ការផ្ទុះ​វីរុស​។​

​ពួក​អ្នកវិភាគ​និយាយថា កំណើន​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ​សំរាប់​សេដ្ឋកិច្ច​ចិន​អាច​យឺត​ចុះ​២​ភាគរយ​ឬ​ច្រើន​ជាង​នេះ ពី​កំណើន​៦​ភាគរយ​កាល​ពី​ត្រី​មាន​ចុងក្រោ​​យ​កាលពី​ឆ្នាំមុន តែ​អាច​ហក់​ឡើងវិញ​យ៉ាង​គំហុក​ប្រសិនបើ​ការផ្ទុះ​ជម្ងឺ​នេះ​ត្រូវ​បញ្ឈប់​ក្នុងពេល​ឆាប់ៗ​។​

​មុន​នេះ​លោក​ស៊ី​បានប្រកាស​«​សង្គ្រាម​ប្រជាជន​»​លើ​វីរុស ដោយ​លោក​មានប្រសាសន៍ថា ចិន​បាន​ឆ្លើយតប​ជាមួយ​នឹង​ថាមពល​របស់ខ្លួន​ទាំងអស់ ជាមួយនឹង​​ការបង្ការ ហើយ​នឹង​វិធានការ​គ្រប់គ្រង​តឹងរឹង​និង​ទូទៅ​បំផុត​»​។​

​កាលពី​ថ្ងៃ​សុក្រ​នេះ​ដែរ​មន្ត្រី​ធនាគារ​កណ្តាល​ចិន​ម្នាក់​បាន​និយាយថា ធនាគារ​កណ្តាល​ចិន​នឹង​បង្កើន​ការគាំទ្រ​សេដ្ឋកិច្ច​ដើម្បី​ទប់ទល់​នឹង​ផល​អាក្រក់​បង្កឡើង​​ដោយ​កូរ៉ូណា​វីរុស តែ​សកម្មភាព​ត្រូវ​រំពឹងថា​នឹង​រើប​រើ​ឡើងវិញ​នៅពេល​វីរុស​នេះ​ត្រូវដាក់​ស្ថិត​ក្រោម​ការគ្រប់គ្រង​។​

​ប៉ាន ហ្កុ​ង​សេង អភិ​បាន​រង​ធនាគារ​ប្រជាជន​ចិន បាន​ប្រាប់​សន្និសីទកាសែត​កាលពី​ថ្ងៃ​សុក្រ​ថា ធនាគារ​ប្រជាជន​ចិន​កំពុង​តាមដាន​ការវិវត្តន៍​នៃ​ជម្ងឺ​នេះ​យ៉ាង​​ដិតដល់​និង​ផលប៉ះពាល់​របស់​វា​លើ​សេដ្ឋកិច្ច​ចិន ហើយ​ត្រៀម​ឧបករណ៍​គោលនយោបាយ​ដើម្បី​ទូទាត់​ផលប៉ះពាល់​។​

​ការភ័យខ្លាច​អំពី​កូរ៉ូណា​វីរុស​បាន​បណ្តាលអោយ​ការការ​រឹតត្បិ​តការ​ធ្វើដំណើរ ដែល​ប៉ះពាល់​ដល់​ទេសចរណ៍ ភោជ្ជ​នី​យដ្ឋា​ន និង​ផ្នែក​ផ្សេងៗ​នៃ​វិស័យ​សេវា នៅពេល​​រោងចក្រ​ជាច្រើន​បាន​ផ្អាក​ប្រតិបត្តិការ​រហូត​ដល់​សប្តាហ៍​ក្រោយ ឬ​យូរ​ជាង​នេះ ។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ពួក​អ្នក​បង្កើត​គោល​នយោបាយ​ចិន កំពុង​ត្រៀម​វិធានការ​រួម​មាន​ការចំណាយ​សារពើពន្ធ​បន្ថែម​​និង​ការ​កាត់​អត្រា​ការប្រាក់​។​

​បើ​តាម​លោក​ប៉ាន ចិន​មាន​ឧបករណ៍​គោលនយោបាយ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ជាមួយនឹង​សម្ពាធ និង​បាន​កត់សំគាល់ថា ចិន​មាន​ឱកាស​គាំទ្រ​កំណើន​​ច្រើន​ជាង​មហាអំណាច​សេដ្ឋកិច្ច​ដទៃទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នា...

​ដោយៈ​ស​រិ​ទ្ធ​/​ព្រះសីហន...

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...