ពលរដ្ឋនិងភ្ញៀវហូរហែបានទៅ​ទស្សនា និងបួងសួងនៅរូបចម្លាក់​រាជសីនៅស្រះស្រង់បារាយណ៍មេ​បុណ្យ​ឃុំបន្ទាយឆ្មារ

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ មានពលរដ្ឋនិងភ្ញៀវហូរហែរបានទៅទស្សនា ក៏ដូចជាបួងសួងនៅរូបចម្លាក់រាជសីឬតោថ្មដែលទើបរកឃើញក្នុងដី ហើយធ្វើកំណាយនៅការ​ដ្ឋានជួសជុលស្រះស្រង់បារាយណ៍ប្រាសាទមេបុណ្យស្ថិតនៅភូមិ/ឃុំបន្ទុាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

នេះបើតាមការសង្កេតនិងកត់សម្គាល់នាថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០។ យោងក្រុមការងារនៅការដ្ឋានអោយកាសែតរស្មីកម្ពុជាដឹងថា តាំងពីក្រុមការងារធ្វើកំណាយរកឃើញរូបរាជសីឬតោថ្មនោះ ហើយធ្វើកិច្ចខាងជំនឿនិងសាសនា ហើយបញ្ចេញអោយដឹងតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ក៏នាំឲ្យមានពលរដ្ឋ និងភ្ញៀវរាប់រយពាន់នាក់ក្នុង​១ថ្ងៃៗបានទៅទស្សនានិងគោរពសក្ការៈបួងសួង។

រីឯលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យនិងក្រុមការងារ បានធ្វេីពិធីខាងពុទ្ធ​សាសានាលាយឡំព្រហ្មញ្ញសាសនានិងជំនឿតាទំនៀមដោយធ្វើពិធីសែនក្រុងពាលី បង្កក់ប្រសិទ្ធីដល់សិរីសួស្តីលើវត្តមានរូបចម្លាក់រាជសី ឬតោថ្មដ៏ធំនៅល្អឥតខ្ចោះដែលទេីបកំណាយរកឃេីញនៅការដ្ឋានជួសជុលកំពង់ ទឹកស្រះស្រង់នៅបារាយណ៍ប្រាសាទមេបុណ្យ នោះ។

ពិធីនោះក្នុងបំណងសម្តែងក្តីអំណរសាទរចំពោះកំណាយរកឃើញរូបចម្លាក់តោ៤រូបក្នុងនោះ មាន១រូបមានទំហំធំនិងនៅរូបរាងដើមដ៏ល្អប្រពៃ។ ព្រមទាំងរូបនិងបំណែករូបចម្លាក់នាគ គ្រុឌ អប្សារាជាដើម និងដើម្បីសុំសេចក្តីសុខចម្រើនដល់ទឹកដីភូមិករ៍ ពិសេសចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រូីរាជការកងកម្លាំងប្រដាប់អាវុធនៅក្នុងភូមិ​ឃុំសឃុំបន្ទាយឆ្មារ ក៏ដូចស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី២ -៣ខែកុម្ភៈឆ្នាំ២០២០ ក្រុមការងារអភិរក្សនិងអភិវឌ្ឍន៍ក្រុមប្រាសាទបន្ទាយឆ្មារបានធ្វើពិធីសែនក្រុងពាលី ហើយធ្វើកំណាយនៅការដ្ឋានជួសជុលព្រះស្រះស្រង់នៅបារាយណ៍មេបុណ្យនោះ ក្រោមការគាំទ្រថវិការបស់លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

ក្រុមការងារបានរកឃើញរូបចម្លាក់រាជសីឬតោថ្មដ៏សំខាន់ៗទាំងនោះ ដែលកប់ក្នុងដី។រូបតោធំមួយមានសណ្ឋានក្បាលចុះក្រោម។

ក្រុមការងារបានជីកនិងស្ទូចឡើងមកតម្កល់ទុក ហើយបាននិមន្តព្រះសង្ឃធ្វើពិធីប្រោសព្រំបង្កក់ប្រសិទ្ធិនិងអន្ទងដួងព្រលឹងមកវិញ។ រូបចម្លាក់តោមាន៤រូប។ ក្នុងនោះ៣រូបមានសភាពប្រះស្រាំ បែកបាក់ ពិការខ្លួននិងជើង និងកំបុតក្បាល។ តែមានរូបតោដ៏ធំមួយ នៅល្អទាំងស្រុងដូចដើម មានកម្ពស់ជិត២ម៉ែត្រ ទទឹងជាង០.៥ម៉ែត្រ ទម្ងន់ជិត២តោន ដែលនៅល្អឥតខ្ចោះអ្នកស្រីអុីសាន សាមី មកពីស្រុកមង្គលបូរីបានប្រាកាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈថា អ្នកស្រីនិងអ្នកស្រុក ក៏ដូចភ្ញៀវទាំងឡាយបានឭល្បីិពីតោផុសនេះនៅស្រះស្រង់បារាយណ៍មេបុណ្យ ហើយចង់មកឃើញនិងសម្តែងអំណរសាទរ ក៏ដូចជាគោរពសក្ការៈបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន។

លុះមកដល់ជាក់ស្តែង ទើបដឹងថា រូបចម្លាក់រាជសីឬតោថ្មដ៏ធំស្កឹមស្កៃនោះ ជារូបដែលក្រុមការងារជួសជុលស្រះស្រង់បារាយណ៍មេបុណ្យបានជីករកឃើញ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...