ក្រុមហ៊ុនToyota របស់ជប៉ុនបាននិយាយនៅថ្ងៃសុក្រទី៧ខែកុម្ភៈនេះថាខ្លួននឹងបន្តការបិទរោងចក្រចិនរបស់ខ្លួនរហូតដល់ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដែលជាការបន្ថែមការផ្អាកនេះ មួយសប្តាហ៍បន្ថែមទៀត ចំពេលមានវិបត្តិកូរ៉ូណាវីរុសដែលនៅតែបន្តការឆ្លងរាលដាលគួរអោយព្រួយបារម្ភ។
លោកអារ៉ុន ហ្វូលស៍ អ្នកនាំពាក្យក្រុមហ៊ុននេះ បាននិយាយសារព័ត៌មានAFPថាបន្ទាប់ពីពិចារណាលើកត្តាជាច្រើនដោយរួមទាំងគោលការណ៍ណែនាំពីរដ្ឋាភិបាលក្នុងស្រុកនិងតំបន…យើងបានសម្រេចចិត្តបន្តការផ្អាកផលិតកម្មនៅគ្រប់រោងចក្រទាំងអស់របស់ក្រុមហ៊ុនToyota នៅប្រទេសចិនរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ” ។

ក្រុមហ៊ុនជប៉ុននេះបាននិយាយកាលពីពេលមុននេះថា រោងចក្រទាំងនោះ នឹងត្រូវបិទរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។
បច្ចុប្បន្នវីរុសនេះ បានសម្លាប់មនុស្សជាង៦៣០នាក់ ភាគច្រើននៅប្រទេសចិនប៉ុន្តែវាក៏បានឆ្លងរាលដាលដល់ប្រទេសជាច្រើនទៀតផងដែរនិងបានបង្កផលប៉ះពាល់ខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ប្រធានក្រុមហ៊ុនFiat Chryslerលោកម៉ៃ មែនលី បានប្រាប់សារព័ត៌មានFinancial Timesកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនរបស់លោកអាចបញ្ឈប់ផលិតកម្មនៅរោងចក្រមួយនៅអឺរ៉ុបដោយសារតែមានបញ្ហាផ្គត់ផ្គង់គ្រឿងផ្សំមកពីចិន។
ចំណែកក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូង បានផ្អាកប្រតិបត្តិការរបស់ខ្លួននៅរោងចក្រក្នុងក្រុងអ៊ុលសាន ដោយសារតែកូរ៉ូណាវីរុសនេះដែរ៕ប្រែសម្រួល៖សុខា/sn