វៀតណាមជោគជ័យក្នុងការបង្កើតវីរុសកូរ៉ូណាឡើងវិញ រួចផ្តាច់វាចេញវិញនៅមន្ទីរពិសោធន៍ក្រុងហាណូយ

វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតនៅទីក្រុងហាណូយបានបង្កើតនិងផ្តាច់វីរុសកូរ៉ូណាឆ្នាំ២០១៩ (nCoV) ចេញវិញដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍។ នេះយោងតាមការប្រកាសរបស់វិទ្យាស្ថាននេះនៅថ្ងៃសុក្រទី៧កុម្ភៈ។

វិទ្យាស្ថាននេះបាននិយាយថា សមិទ្ធិផលនេះនឹងអនុញ្ញាតឱ្យមានលទ្ធផលតេស្តលឿនជាងមុនសម្រាប់វីរុស nCoV ដែលមានន័យថា សំណារាប់ពាន់អាចត្រូវបានធ្វើតេស្តក្នុងមួយថ្ងៃៗ។ វិទ្យាស្ថានបានបន្ថែមថា វាក៏នឹងបម្រើជាមូលដ្ឋានសម្រាប់ការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះផងដែរ។

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីគឺជាអ្នកដំបូងគេដែលបានបង្កើតវីរុសកូរ៉ូណាថ្មីនេះឡើងវិញនៅក្រៅប្រទេសចិនកាលពីចុងខែមករា។ អ្នកវិទ្យាសាស្ត្រនៅប្រទេសចិនក៏បានបង្កើតវីរុសនេះឡើងវិញដែរនិងមិនមានលំដាប់ហ្សែនដូចគ្នាទេ។

យ៉ាងហោចណាស់ក្រុមហ៊ុនផលិតឱសថរាប់សិបនៅជុំវិញពិភពលោកកំពុងធ្វើការលើវ៉ាក់សាំងឬថ្នាំប្រឆាំងវីរុសនិងវិធីព្យាបាលដទៃទៀតដើម្បីជួយអ្នកដែលឆ្លងវីរុសកូរ៉ូណា។ របាយការណ៍ជាច្រើនបាននិយាយថាប្រទេសជប៉ុននិងសិង្ហបុរីក៏បានផ្តាច់ចេញឬបង្កើតវីរុសឡើងវិញក្នុងការវិវឌ្ឍឆ្ពោះទៅរកវ៉ាក់សាំងផងដែរ។

អ្នកវិទ្យាសាស្ត្រម្នាក់នៅសាកលវិទ្យាល័យ Imperial College London របស់អង់គ្លេស បាននិយាយថា ក្រុមរបស់លោកបានបង្កើត “របកគំហើញដ៏សំខាន់” ក្នុងការផលិតវ៉ាក់សាំង ដោយកាត់បន្ថយពេលវេលាអភិវឌ្ឍន៍ពី “២ ទៅ ៣ ឆ្នាំមកនៅត្រឹម ១៤ ថ្ងៃ”៕ ដោយ៖ កញ្ញាដាលីស

វៀតណាមបង្កើតវីរុសកូរ៉ូណាឡើងវិញ រួចផ្តាច់វាចេញវិញនៅមន្ទីរពិសោធន៍ក្រុងហាណូយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...