Home ព័ត៌មានអន្តរជាតិ គូ​ស្វា​ម៉ី​ភ...

គូ​ស្វា​ម៉ី​ភរិយា​រាប់ពាន់​គូ​រៀបការ​ដោយ​មិន​មាន​ការភ័យខ្លាច​កូរ៉ូ​ណាវី​រុស​នៅ​កូរ៉េ​ខាងត្បូង​

​គូ​ស្វា​ម៉ី​ភរិយា​រាប់ពាន់​គូ ដែល​អ្នក​ខ្លះ​ពាក់​ម៉ាស បាន​រៀបការ​នៅ​ព្រះវិហារ Unification Church នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែ​កុម្ភៈ​នេះ ទោះបី​មាន​ការព្រួយបារម្ភ​នៅក្នុង​​ប្រទេស​កូរ៉េខាងត្បូង​ជុំវិញ​ការឆ្លង​រាលដាល​វីរុស​ក៏ដោយ​។​

​ព្រះវិហារ​ដែល​ត្រូវបាន​កសាងឡើង​ដោយ មេដឹកនាំ​សាសនា​កូរ៉េ​ស៊ុន ម្យុង មូន បាន​ចែកចាយ​ម៉ាស​ដល់​មនុស្ស​៣០.០០០​នាក់​ប៉ុន្តែ​មាន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​​បាន​ពាក់​វា​។​

​នាង​ច​យ ជី យ៉ាំង ដែល​បាន​ជួប​ស្វាមី​របស់​នាង តាមរយៈ​ការ​ផ្គូរ​ផ្គង​ដោយ​ព្រះវិហារ​នេះ កាលពី​ពីរ​ខែ​មុន​នោះ បាន​និយាយថា​”​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​​ខ្ញុំ​បាន​រៀបការ​នៅ​ថ្ងៃនេះ​”​។​

​និស្សិត​សាកលវិទ្យាល័យ​អាយុ ២១​ឆ្នាំ​នេះ​បាន​និយាយថា​”​វា​ជា​ការ​ភូតកុហក ប្រសិនបើ​ខ្ញុំ​និយាយថា​ខ្ញុំ​មិន​មាន​ការព្រួយបារម្ភ​អ្វី​ទាំងអស់​អំពី​ការឆ្លង​មេរោគ​​នេះ​។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​នឹង​ត្រូវបាន​ការពារ​ពី​វីរុស​នេះ នៅពេលនេះ​”​។​

​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​វីរុស​នេះ ចំនួន​២៤​ករណី​ហើយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​ហាមឃាត់​ចូល​ប្រទេស​នេះ​(​កូរ៉េខាងត្បូង​)​ចំពោះ​ជន​បរទេស ដែល​បាន​​ទៅ​ទីក្រុង​វ៉ូ​ហាន ប្រទេស​ចិន ជា​ទី​ដែល​វីរុស​នេះ​បាន​ផ្ទុះឡើង​៕​ប្រែ​សម្រួល​៖​សុខា​/sn

គូ​ស្វា​ម៉ី​ភរិយា​រាប់ពាន់​គូ ដែល​អ្នក​ខ្លះ​ពាក់​ម៉ាស បាន​រៀបការ​នៅ​ព្រះវិហារ Unification Church នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែ​កុម្ភៈ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...