Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឈ្នះ​លុយ​គុណ​...

ឈ្នះ​លុយ​គុណ​នឹង​២​ដង​ពី​វី​ង​និង​MoneyGram បន្ទាប់ពី​ទទួល​ប្រាក់​បញ្ញើ​ពី​ក្រុមគ្រួសារ​នៅ​បរទេស​

ដោយៈ​សុផល​/​ភ្នំពេញ​៖​អតិថិជន​ចំនួន​៥​រូប​បានឈ្នះ​រង្វាន់​ទឹកប្រាក់​គុណ​នឹង​២​ដង​នៃ​ទឹកប្រាក់​ដែល​ពួកគេ​បានទទួល​ពី​ក្រុមគ្រួសារ​ដែល​បាន​ផ្ញើ​ពី​បរទេស​តាមរយៈ​MoneyGram​មក​វី​ង​។​អតិថិជន​ដែលជា​អ្នកឈ្នះ​ទីមួយ​ឈ្មោះ​អូន​ពិសិដ្ឋ​ទទួលបាន​រង្វាន់​៧២៥​ដុល្លារ​។​ទី​២​ឈ្មោះ​ហ៊ាង​សៀក​វៃ​ទទួលបាន​រង្វាន់​៧២៥​ដុល្លារ​។​ទី​៣​ឈ្មោះ​សៅ​រតនៈ​ទទួលបាន​រង្វាន់​៤០០​ដុល្លារ​។​ទី​៤​ឈ្មោះ​រី​ចាន់នី​ឈ្នះ​រង្វាន់​១០០​ដុល្លារ​និង​ទី​៥​ឈ្មោះ​ណា​រាជ​ចំរើន​ទទួល​រង្វាន់​១០០​ដុ​លា្ល​។​

​អូន​ពិសិដ្ឋ​ដែល​រស់នៅ​ភ្នំពេញ​បានឱ្យដឹងថា​៖”​ខែ​នេះ​ខ្ញុំ​ពិតជា​ហេង​មែនទែន​ខ្ញុំ​ទទួលបាន​លុយ​ពី​ប៉ា​ខ្ញុំ​នៅ​អាមេរិក​ហើយ​ថែមទាំង​ទទួលបាន​ប្រាក់​៧២៥​ដុល្លា​ពី​វី​ង​ទៀត​។​ការផ្ញើ​ប្រាក់​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​តាមរយៈ​MoneyGram​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​ព្រោះ​វា​ងាយស្រួល​ដក​មិន​រងចាំ​ពេលវេលា​យូ​ហើយ​ចង់​ដក​ពេលណា​ឬ​កន្លេង​ណា​ក៏បាន​”​។​

​រាល់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​លុយ​ពី​MoneyGram​តាមរយៈ​វី​ង​ហើយ​វាយ​លេខ​កូដ​៨​ខ្ទង់​ដែល​អ្នកទទួលបាន​ពី​MoneyGram​ទៅក្នុង​មុខងារ​«Code2Wing»​នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​នោះ​លោកអ្នក​នឹងមាន​ឱកាស​ត្រូវបាន​ចាប់​រង្វាន់​ដើម្បី​ទទួល​ទឹកប្រាក់​គុណ​នឹង​២​នៃ​ទឹកប្រាក់​ដែល​លោកអ្នក​បានទទួល​រហូត​ដល់​ពាក់កណ្តាល​ខែកុម្ភៈ​២០២០​។​

​សូមបញ្ជាក់​ផងដែរ​ថា​MoneyGram​គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​សេវាកម្ម​ផ្ទេរប្រាក់​និង​ការទូទាត់​ប្រាក់​ដែល​អាចជួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ឱ្យ​ផ្ញើ​ប្រាក់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង​ជីវិត​ដោយ​ចំណាយ​តិច មាន​ទំនុកចិត្ត ព្រមទាំង​ងាយស្រួល​ទៅកាន់​ជាង ២០០ ប្រទេស​និង​តំបន់​៕S/

​ចំណងជើង​រូបថត​៖ រកឃើញ​អតិថិជន​ចំនួន​៥​រូប​បានឈ្នះ​រង្វាន់​ទឹកប្រាក់​គុណ​នឹង​២​ដង នៃ​ទឹកប្រាក់​ដែល​ពួកគេ​បានទទួល​ពី​ក្រុមគ្រួសារ​ដែល​បាន​ផ្ញើ​ពី​បរទេស​តាមរយៈ MoneyGram មក វី​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...