​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បាន​ស្ថាបនា​ផ្លូវ​ចាក់​បេ​តុ​ប្រវែង​៣៣៥​ម៉ែត្រ​ទទឹង​១០​ម៉ែត្រ​មាន​សួនច្បារ​ចំ​កណ្ដាល​ពី​ខ្លោងទ្វារ​មុខ​រហូតដល់​សាលប្រជុំ​ក្នុង​ទីបញ្ជាការ​។​ជុស​ជុល​លាប​ពណ៌​សារ​ឡើងវិញ​នូវ​សាលប្រជុំ​ដែល​ប្រើថ​វិការ​អស់​ជិត​៣​ម៉ឺន​ដុល្លារ​រួមទាំង​ថវិកា​ផ្ទាល់​របស់លោក​មេបញ្ជាកា​រ​។​

លោក​ឧត្ដមសេនីយ៍ទោ​ច័ន្ទ​សុ​ភ័​ត្ត្រា​មេបញ្ជាកា​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​បាន​ថ្លែងថា​នេះ​ជា​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជន​វៀតណាម​ខេត្ត​បា​រៀវ​ង់​តាវ​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​ធ្វើឱ្យ​ឈានទៅដល់​មានការ​ឧបត្ថម​គាំទ្រ ពី​មិត្ត​វៀតណាម​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​។​

​លោក​មេបញ្ជាការ បាន​កោតសរសើរ​ដល់​កម្លាំង​ទាំងអស់​ក្រៅពី​កិច្ចការ​វិស័យ​ការពារជាតិ​ការងារ​ស្នូល ការងារ​ហ្វឹកហាត់​ការងារ​ត្រៀមប្រយុទ្ធ​ក៏​អាច​ចេះ​ធ្វើ​ការងារ​អ្វីៗ​ដូច​ប្រជាពលរដ្ឋ​ដែរ​។​លើសពីនេះទៅទៀត​លោក​មេបញ្ជាការ​ក៏បាន​គិតគូរ​ជួយ​ជ្រោមជ្រែង​ដល់​ផ្នែក​សឹក​រង​គ្រប់​បណ្ដា​អង្គភាព​និង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​កសាង​ជា​ប្រយោជន៍​រួម​៕S/​