យុវតី​ម្នាក់ដែល​យុវតី​៤​នាក់​វាយ​ទាត់​ធាក់​បានទទួល​អាហារូបករណ៍​១០០​ភាគរយ​ពីសា​លា​អន្តរជាតិ​វ៉េ​សឡា​ញន៍​

ដោយៈ​សុផល​/​ភ្នំពេញៈ​យុវតី​ស្រ៊ុន​កែវ​មរកត​អាយុ​១៦​ឆ្នាំ​ដែល​ត្រូវបាន​ក្មេងស្រី​៤​នាក់​ផ្សេងទៀត​ព្រួត​វាយ​ធ្វើបាប​នៅ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​ផ្សារ​ដើមថ្កូវ​កាលពី​ខែមករា​កន្លងទៅ​នោះបាន​ទទួល​អាហារូបករណ៍​១០០​ភាគរយ​ពីសា​លា​អន្តរជាតិ​វ៉េ​សឡា​ញន៍​។​យុវតី​ស្រ៊ុន​កែវ​មរកត​បានទទួល​អាហារូបករណ៍​១០០​ភាគរយ​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​រហូតដល់​ចប់​ថ្នាក់​ទី​១២​និង​៥០​ភាគរយ​សម្រាប់​កម្មវិធី​ភាសា​អង់គ្លេស​រហូតដល់​ចប់​កម្រិត នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​ទួល​ទំពូង​។​

​លោក​ប៉ិច​បូ​ឡែ​ន​អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖«​មុននឹង​ខ្ញុំ​សម្រេចចិត្ត​ផ្តល់​អា​អា​រូបករណ៍​ជូន​ក្មួយ​ស្រី​មរកត ខ្ញុំ​ទទួលបាន​ការស្នើ​សូមពី​គណនាយក​សាលា គ្រូបង្រៀន និង​មិត្ត​ភក្ត្រ​មួយចំនួន​ដែល​បានដឹង​ពី​ស្ថានភាព​ពិត​របស់​នាង​ទាំង​នៅផ្ទះ និង​នៅ​សាលា​។ ពេលនោះ​ខ្ញុំ​បាន​ចាត់​ឱ្យ​បុគ្គលិក​ផ្នែក​សង្គមកិច្ច​និង​ទំនាក់ទំនង​សាធារណៈ​ចុះ​ស៊ើបអង្កេត​សិក្សា​ស្ថានភាព​ពិត​ដល់ផ្ទះ និង​សាលារៀន​ប្រហែល​១​សប្តាហ៍​ទើប​សម្រេចចិត្ត​។ ហេតុផល​ចំបង​នោះ​គឺ​នាង​មាន​អារម្មណ៍​ភ័យខ្លាច លែង​ចង់ទៅ​សាលា ហើយ​ចង់​ដូរ​សាលារៀន​»​។​

​លោក​បាន​បញ្ជាក់ថា​«​ខ្ញុំ​មិន​ចង់ឱ្យ​នាង​បាត់​ឱកាស​សិក្សា​ឬ​បន្ត​សិក្សា​ដោយ​អារម្មណ៍​ភ័យខ្លាច​បែបនេះ​ទេ​។​ខ្ញុំ​ក៏​សម្រេច​ផ្តល់​អាហារូបករណ៍​ជូន​នាង​១០០​ភាគរយ​សម្រាប់​ចំណេះ​ទូទៅ​ខ្មែរ​តែ​នាង​ត្រូវ​បង់ថ្លៃ​រៀន​ភាសា​អង់គ្លេស​ក្នុងតម្លៃ​សមរម្យ​មួយ ដូចគ្នា​ជាមួយ​បងប្អូន​នាង​ផ្សេង​ដែរ​»​។មកដល់ពេលនេះWestlineEducationGroupCo.,Ltd.​បាននិងកំពុង​ផ្តល់​អាហារូបករណ៍​ដោយផ្ទាល់​និង​តាមរយៈ​ដៃគូ​អង្គការ​រាប់រយ​កន្លែង​ផងដែរ​ទៅតាម​លទ្ធភាព​និង​ការសិក្សា​ជាក់ស្តែង​របស់​យើង​។​វា​មិនមែនជា​ករណី​ទី​១​ទេ​ដែល​យើង​ជួយ​សិស្ស​បែបនេះ​។​

​សូម​ជម្រាប​ផងដែរ​ថា​៖​ដោយមាន​ការអាណិតអាសូ​រ​យុវតី ស្រ៊ុន កែវ​មរកត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី និង​សម្តេច តេ​ជោ ហ៊ុនសែន ក៏បាន បាន​ឧបត្ថម្ភ​ដល់​យុវតី​ស្រ៊ុន​កែវ​មរកត​នូវ​ទឹក​២​លាន​រៀល ព្រមទាំង​សម្ភារៈ​និង​គ្រឿងឧបភោគ​មួយចំនួន​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យ​យុវតី​មរកត​ឈប់​មានការ​ភ័យខ្លាច​និង​ប្រឹងប្រែង​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​។​ក្រៅពីនេះ​ថៅកែ​ហាង​ពេជ្រ​ទ្រី​ដា​ណា​ក៏បានផ្តល់​ខ្សែក​ពេជ្រ​មួយ​ខ្សែ​និង​ម៉ូតូ​មួយគ្រឿង​ជូន​យុវតី​ស្រ៊ុន​កែវ​មរកត​ខណៈ​មាន​សប្បុរសជន​ជាច្រើន​ទៀត​បាន​ជួយ​ដល់​នាង​ផងដែរ​។​

​គួររំលឹកថា​យុវតី​ស្រ៊ុន​កែវ​មរកត​បាន​ត្រូវ​ក្មេងស្រី​៤​នាក់​ព្រួត​វាយ​ទាត់​ធាក់​នៅក្នុង​ថ្នាក់រៀន​មួយ​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ​។​ករណីនេះ​ត្រូវបាន​ដោះស្រាយ​បញ្ចប់រឿង​នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០២០​ដោយ​តម្រូវ​ឲ្យ​អាណាព្យាបាល​និង​សិស្ស​បង្ក​ទាំង​៤​នាក់​សុំទោស​ទៅ​អាណាព្យាបាល​និង​យុវតី​ជនរងគ្រោះ​ព្រមទាំង​សុំទោស​ជា​សាធារណៈ​ចំពោះ​អ្វី​ពួកគេ​បាន​ប្រព្រឹត្ត​ខុសឆ្គង​។​

​ក្រុមគ្រួសារ​សិស្ស​បង្ក​និង​ក្រុមគ្រួសារ​រងគ្រោះ​ទទួល​យល់ព្រម​សង​និង​ទទួល​ទឹកប្រាក់​ចំនួន​២.០០០​ដុល្លារ​ដែលជា​សំណង​រដ្ឋប្បវេណី​។​ករណី​ហិង្សា​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩៕S/

​ចំណងជើង​រូបថត​៖​យុវតី​ម្នាក់​ដែល​ត្រូវ​យុវតី​៤​នាក់​វាយ​ទាត់​ធាក់​បានទទួល​អាហារូបករណ៍​១០០​ភាគរយ​ពី​ពី​សាលា​អន្តរជាតិ​វ៉េ​សឡា​ញន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...