ប្រជុំ​គណៈបញ្ជាការ​ឯកភាពខេត្ត​ដើម្បីពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​រសៀល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ក្រោម​អធិបតីភាព​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​។​ក្នុងនោះ​មានការ​ចូលរួម​ពី​មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ​៤​មេបញ្ជាការ​កងកម្លាំង​ទាំងបី​ក្នុង​ខេត្ត​រួម​មន្ត្រីក្រោមឱវាទ​ខេត្ត​ជាច្រើនរូប​។​

​អភិបាលខេត្ត​បាន​ជម្រាប​ពី​កិច្ចការ​ចាំបាច់​គឺ​ក្តាប់​សភាពការណ៍​ទូទៅ​និង​ដាក់ចេញ​វិធានការ​អនុវត្ត​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ធានា​និង​រក្សាបាន​នូវ​សភាពការណ៍​ស្ងប់ស្ងាត់​និង​ល្អប្រសើរ​បាន​គ្រប់​គោលដៅ​យុទ្ធនា​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ទូទាំងប្រទេស​និង​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។


​លើសពីនេះ​ទៀត​នា​ថ្មីៗ​នេះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​កាលពី​ចុងខែ​ធ្នូ​កន្លងទៅ​នៅ​អានសេះ ការបង្ក្រាប ក្រុម ជនល្មើស រាវរក​វត្ថុ​បុរាណ​នៅ​ចំណុច​ប្រាសាទខ្នារ ស្ថិតក្នុង ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​និង​ការបង្ក្រាប​ល្បែង​ជល់​មាន់​ព្រមទាំង​ការកើតឡើង​គ្រោះថ្នាក់​ចរាចរ​ជាច្រើន​ករណី ព្រមទាំង​បណ្តាល​ឲ្យ​ស្លាប់ មនុស្ស​ផងដែរ ។​

​លោក​អភិបាលខេត្ត​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា​១,​បញ្ហាដីធ្លី​ជម្លោះដីធ្លី​។​២,​ប​ញ្ហ​បទល្មើស​ធនធានធម្មជាតិ​។​៣,​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ភ្លើង​ផ្សែង​នា​រដូវក្ដៅ​នេះ​។​៤,​គ្រោះថ្នាក់​ចរាចរណ៍​។​៥,​ករណី​ផ្ដល់​សេវាសាធារណៈ​។​

៦,​ករណី ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​៖​សូម​ស្នើ​រដ្ឋបាល​ក្រុង​-​ស្រុក​នីមួយៗ​ដឹកនាំ​ធ្វើបញ្ជី​បច្ចុប្បន្នភាព អំពី​ការធ្វើ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ រក មុខរបរ និង ការងារ​ជូន​ពួកគាត់ នៅ​មូលដ្ឋាន​វិញ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...