ភ្នំពេញៈ​តារា​សម្តែង​ប្រុស​ស្រី​មួយគូ​គឺ​លោក ស្រេ​ន វុ​ធ​ថា និង​កញ្ញា ជា ស្រីរ័ត្ន បានសម្រេច យកគ្នា​ជា​គូ​អនាគត​ជា​ផ្លូវការ​ដើម្បី​សាង​គ្រួសារ ខណៈ​ម្នាក់ៗ​ជា​សុទ្ធតែ​អ្នកសិល្បៈ​ដូចគ្នា ហើយ​ជាតា​រា​ល្បី​កំពុង​ទទួល​ប្រជាប្រិយ​។

​ពិតជា​ភ្ញាក់ផ្អើល​ក្នុង​ពិភព​សិល្បៈ ដោយ​តារា​សម្តែង​ស្រស់​សង្ហា ស្រេ​ន វុ​ធ​ថា និង​តារា​ស្រី ជា ស្រីរ័ត្ន ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា​ជាច្រើន​ឆ្នាំ​បាន​ដឹក​ដៃ​គ្នា​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ​ពិធី​នេះ មិនមែនជា​ការសម្តែង​សម្រាប់​ថត​រឿង​ឬ​ចម្រៀង​ឡើយ​ជាការ​ពិត​ដែល​តារា​មួយគូ​យកគ្នា មែនទែន​។​

​ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ​នៅ​គេហដ្ឋាន​ខាង​ស្រី​ក្រោម វត្តមាន​សាច់ញាតិ និង​សិល្បករ ចូលរួម​ជាច្រើន​នាក់​ជា​សាក្សី​។​

​លោក ស្រេ​ន វុ​ធ​ថា បាន​បញ្ជាក់ថា ជា​កម្មវិធី​ភ្ជាប់​ពាក្យពិតៗ​មិនមែនជា​ឈុត​ឆាក​សម្តែង ក្នុង​បទ​ចម្រៀង ឬ​ភាពយន្ត​នោះទេ​។ កម្មវិធី​ភ្ជាប់ពាក្យ​របស់លោក​មិនត្រូវ​បានរៀបចំ​ឲ្យ​បាន ធំដុំ​ទេ ខណៈ​គ្រួសារ​ទាំងសងខាង និង​គូ​ដណ្តឹង​សុទ្ធតែ​រវល់​ច្រើន ហើយ​សិល្បករ​ក៏​មមា ញ​ញឹក​ទើប​រៀបចំ​ធ្វើឡើង​ទៅតាម​កម្រិត​មួយ​សមល្មម​។

​តារា​ប្រុស​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ប្រាប់ថា គូស្នេហ៍​របស់លោក​កញ្ញា ជា​ស្រីរ័ត្ន​ក៏​ជា​តារា​សម្តែង មាន​វ័យ​២៧ ហើយ​លោក​បាន​ស្គាល់​នាង​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មកហើយ​ដែល​ស្គាល់គ្នា ដំបូង​តាមរយៈ​ការសម្តែង​រួមគ្នា​។ លោក​ថា មិនទាន់​កំណត់ពេល​ជាក់លាក់​ចូល​រោងការ ជា​ផ្លូវការ​នៅឡើយ ខណៈ​លោក និង​អនាគត​ភរិយា​សុទ្ធតែ​រវល់​នឹង​ការ​សិល្បៈ​រៀងខ្លួន ហើយក៏​ចង់ទុក​ពេលវេលា​ធ្វើការ​ឲ្យ​បាន​ច្រើន​មុន​សម្រេចចិត្ត​ចូល​រោងការ​។​

​តារា​ប្រុស​ដែល​លេចមុខ​ច្រើន​ក្នុង​កិច្ចការងារ​សប្បុរសធម៌​ផងដែរ​នោះ បាន​បង្ហើប​ទៀតថា ចំណុច​ល្អៗ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​លោក និង​គូ​ដណ្តឹង​អាច​ឈានដល់​ចំណុច​នេះ​គឺ​ការយល់ ចិត្ត​គ្នា​ភាគច្រើន ហើយ​នាង​ក៏​ជា​នារី​មាន​អត្តចរិត​រួសរាយ​រាក់ទាក់ ម៉ឺងម៉ាត់​នឹង​ការងារ​។ ទោះជា​យ៉ាងណា​លោក​នៅ​មិនទាន់​បង្ហើប​គម្រោង​បន្ថែម​មុខរបរ​ថ្មី​រួមគ្នា​ជាមួយ​ដណ្តឹង ដើម្បី​បន្ថែម​ប្រាក់ចំណូល​នោះទេ​។​

​សូម​បញ្ជាក់ដែរថា កម្មវិធី​ភ្ជាប់ពាក្យ​នេះ​គេ​សង្កេតឃើញ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ តារា​សម្តែង លោក បញ្ញា​សិទ្ធ អ្នកនាង កុល ដាវី លោក ជា លាង​ឆេ កញ្ញា ច​ន្ធី ដា​ឡែ​ន ជាដើម​៕ ដោយៈ បូ​រិ​ន​