ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ:គ្រោះថ្នាក់ចរាចមួយបង្កឡើងខ្លួនឯងដោយសារតៃកុងរថយន្ដបើកដឹកដំឡូងមានភាពងងុយដេកខ្លាំងពេកលក់មួយភាំងបានរ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើ។ហេតុការណ៍បានកើតឡើងនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦និង៣៧នៅលើផ្លូវជាតិលេខ៦២ស្ថិតនៅក្នុងភូមិជីអោកឃុំរមណីយ៍ស្រុករវៀងខេត្តព្រះវិហារកាលពីទាបភ្លឺថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០។
សាក្សីនៅកន្លែងកើតហេតុបាឱ្យដឹងថាមុនពេលកើតហេតុឃើញមានរថយន្ដយីឌុបពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម3A0703បើកបរដោយឈ្មោះឈឿនសុខណាភេទប្រុសអាយុ៣៤ឆ្នាំ។អ្នករួមដំណើរម្នាក់ទៀតឈ្មោះឆេងសុផារ៉ាភេទប្រុសអាយុ២៣ឆ្នាំ។អ្នកបើកបរមានភាពងងុយដេកខ្លាំងពេកបានលក់មួយភាំងហើយរ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់តែម្ដង។
ទៅក្នុងករណីគ្រោះថ្នាក់នោះដែលធ្វើអ្នកបើកបរកៀបជាប់និងចង្កូតរថយន្ដរងរបួសយ៉ាងដំណំ។រឺឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ក្រោយពេលកើតហេតុកងកម្លាំងអាវុធហត្ថសហកាជាមួយនគរប៉ុស្ដិ៍រដ្ឋបាលឃុំរមណីយ៍រួមទាំងប្រជាពលរដ្ឋនៅកន្លែងកើតហេតុចុះជួយសង្រោះគាស់យកតៃកុងរថយន្ត៕S/