Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ប្រជាពលរដ្ឋ​...

​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​នឹង​មេភូមិ​ត្រពាំង​គាំ ឃុំ​បន្ទាយ​ព្រាល ដែល​យក​ដី​គា​ត់ទៅ​ចែក​ឲ្យ​អ្នកផ្សេង​

​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​នឹង​មេភូមិ​ត្រពាំង​គាំ ឃុំ​បន្ទាយ​ព្រាល ដែល​យក​ដី​គា​ត់ទៅ​ចែក​ឲ្យ​អ្នកផ្សេង​

ដោយៈ ទេព ក​ង្រី​/កំពង់ឆ្នាំង : មេភូមិ​ត្រពាំង​គាំ ឃុំ​បន្ទាយ​ព្រាល​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បែកគំនិត ថ្មី​ដើរ វាស់វែង​ដី​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ផ្ទុះ​ការតវ៉ា​និង​ចោទប្រកាន់​មេភូមិ​ថា វាស់វែង​ប៉ះចំ​ដី ប្រជាពលរដ្ឋ​ច្រើន​ដែល​បាន​កាន់កាប់​និង​បាន​អា​ស្រ​យ័​ផល​ម្នាក់ៗ​ជាង​២០​ឆ្នាំ​មកហើយ ។​
​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​នៅ ភូមិ​ត្រពាំង​គាំ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ជាច្រើន​គ្រួសារ​បានកើត​ទុក្ខ​មិន​សុខចិត្ត បាន​លើកគ្នា​ធ្វើ​ការតវ៉ា​នៅពេលដែល​មេភូមិ បានសម្រេច​ចិត្តជា​ឯកតោភាគី ដោយ​គ្មាន​ការដឹងឮ ពី​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត​ធ្វើ​ដកហូតយក​ដី​របស់​ពួកគាត់ ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​ជាង​២០​ឆ្នាំ យកទៅ​ធ្វើការ​បែងចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នកដទៃ​នៅក្នុង​ភូមិ​ទៅវិញ ។
​ពាក់​ព​ន្ធ័​និង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជាខ្លាំង នៅពេលដែល​ថ្មីៗ​នេះ​មន្ត្រី​សូ​រិ​យោ​ដី​កំពុងតែ​ចុះ​ធ្វើការ​វាស់​បែងចែក​ដី​ជា​ប្រព័ន្ធ ។ បែរជា​មាន​ចំណាត់ការ​របស់លោក​មេ​ភូមិ​បែបនេះ ដែល​បានធ្វើ​ឲ្យ​មានការ​ចលាចល​ដីធ្លី​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្លះទៀត ត្រូវបាន​លោក​មេភូមិ​ដកហូត​ដី​ហើយ ប្រគល់​ដី​ដដែល​មក​ឲ្យ​គាត់​ទៅវិញ ដោយ​មិន​ទទួលបាន​ដី ដែល​ត្រូវបាន​បែងចែក​ថ្មី​នោះឡើយ ។

ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​នឹង​មេភូមិ​ត្រពាំង​គាំ ឃុំ​បន្ទាយ​ព្រាល ដែល​យក​ដី​គា​ត់ទៅ​ចែក​ឲ្យ​អ្នកផ្សេង​


​ស្ត្រី​ឈ្មោះ ឈឹម គឹម​លីន បានបញ្ជាក់​ឲ្យ​ដឹងថា ដី​របស់គាត់​បី​កន្លែង មាន​ចម្ការ​មួយកន្លែង និង​ដីស្រែ​ពីរ​។​សរុប​ចំនួន​ជាង​ប្រាំមួយ​ហិកតា ត្រូវបាន​លោក​មេភូមិ​កំណត់​យក​ទាំងអស់ ទុក​ឲ្យ​គាត់​តែ​៣០ អា តែប៉ុណ្ណោះ ដោយបាន​ដក​ដី​គាត់​ទៅ​បែងចែក​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​អ្នកដទៃ​ផ្សេង​ទៅវិញ​ដោយ​មិនបាន​ធ្វើការ​គាស់កកាយ​រុករាន​ដោយ​ដេកចាំ​យក​ស្រួលៗ ។ ពួកគាត់​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ មិន​សុខចិត្ត​ឡើយ ព្រោះតែ​ពួកគាត់​បាន​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ ហើយ​បច្ចុប្បន្ន គាត់​ក៍​មានកូន​ច្រើន​ដែរ​។
​ដោយឡែក​អ្នកស្រី ញ៉េប ទីន​បញ្ជាក់ថា គាត់​មាន​ដីចម្ការ​ចំនួន​មួយ​ហិកតា មេភូមិ​សុំ​វាស់​ធ្វើការ​បែងចែក តែ​គាត់​មិន​ព្រម​ឲ្យ​វាស់​ឡើយ ព្រោះ​រូបគាត់​បាន​កាន់កាប់​អាស្រ័យ​ផល​យូរយារ​ណាស់​មកហើយ​តាំងតែ​មិនទាន់មាន​គ្រឿងចក្រ គឺ​ប្រើ​ដោយ​ដៃ​មក​កកាយ​ម្ល៉េះ រឿង​អី​បានជា​មក​ដក​ដី គាត់​ទៅ​បែងចែក​ឲ្យ​អ្នកដទៃ ដែល​គ្មាន​បានធ្វើ​អ្វី​សោះ​ចាំ​យក​ស្រួលៗ​យ៉ាងនេះ ទៅវិញ ។


​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​បាន​បញ្ជាក់ថា មេភូមិ​របស់​ពួកគាត់​បានធ្វើការ​កៀបសង្កត់​ពួកគាត់​ថា បើ​ពួកគាត់​មិន​បែងចែក​ដី​ឲ្យ​គេ​ទេ លោក​មេភូមិ មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​មន្ត្រី សុរិយោដី​ធ្វើការ​វាស់វែង​ដី​ឲ្យ​ឡើយ ខណៈដែល​បច្ចុប្បន្ន មន្ត្រី​ទាំងនោះ កំពុងធ្វើការ​វាស់​បែង​ចែក​ដី​ជា​ប្រព័ន្ធ​នៅក្នុង​ភូមិ​របស់គាត់ ។​
​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួ​សារបាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​សូមមេត្តា​ជួយ​អន្តរាគមន៍​លើ​បញ្ហា ដែល​មេភូមិ​អត្តនោម័ត​ដោយ​ខ្លួនឯង​មិនមាន​ខាង​ណា​ដឹងឮ​នោះឡើយ​ដោយបាន​ដក​ដី​ពី​ពួកគាត់ ដែល​ធ្លាប់​អាស្រ័យ​ផល​ជាង​២០​ឆ្នាំ​ម្នាក់ៗ មក​ធ្វើការ​បែងចែក​ឲ្យ​អ្នក​ដៃ​ទៃ​បែបនេះ​ទៅវិញ សូម្បីតែ​អ្នក​ចំណូល​ថ្មី ទើប​មក​រស់នៅ ក៍​ត្រូវ​ទទួលបាន​ដី ៣០​អារ តាម​ការបែងចែក​រប​ស់លោក​មេភូមិ​នោះដែរ ។​

លោក រស ម៉​ល មេភូមិ​ត្រពាំង​គាំ


​ចំណែក​មេភូមិ​ត្រពាំង​គាំ ឃុំ​បន្ទាយ​ព្រាល លោក រស ម៉​ល បាន​អះអាងថា ការបែងចែក​ដី​នេះ​ជាការ​សម្រេច​ចិត​ដោយ​ខ្លួនឯង ក្នុងនាម​លោក​ជា​អាជ្ញាធរ​ភូមិ គ្មាន​ការដឹងឮ​ពី​លោក​មេឃុំ លោក អភិបាលស្រុក​ឡើយ ព្រោះតែ​មូលហេតុ ដី​នោះ​ជា​ដី​រួម​ក្នុងភូមិ ដែល​បានទទួល​ការបែងចែក​ពី​អាជ្ញាធរ​ឃុំ សម្រាប់​ទុកឱយ​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងនោះ​មាន​ភាព​រឹងរូស គាត់​បាន​ហាម​មិន​ឲ្យ​ធ្វើ​អ្វី​លើដី​ទាំងនោះ ពួកគាត់​មិន​ស្តាប់ បាន​ចូល​ទន្ទ្រាន​យក​ដី​ភូមិ​ធ្វើស្រែ ធ្វើ ចម្ការ​ចាប់ពី​ឆ្នាំ​២០០១​មក ដល់​បច្ចុប្បន្ន ។


​លោក​មេភូមិ​បន្តថា ចំពោះ​រឿងនេះ​អ្នក​ដែល​ហ៊ាន​ចេះតែ​បំពាន​ទៅលើ​ដី​រួម​ភូមិ​ទៅ អ្នក​ដែល​មិន​ហ៊ាន មិនមាន​ដី​នឹង​គេ​ទេ ។ ពេលនេះ ដែល​មន្ត្រី​សុរិយោដី​ចុះ​ធ្វើការ​វាស់វែង ដីធ្លី​ជា​ប្រព​ន្ឋ័ គាត់​សម្រេចចិត្ត​ដក​ដី​ទាំងនោះ​មកវិញ គឺ​ដក​ដី​អ្នក​ដែល​បំពាន​តាំងពី​ឆ្នាំ​២០០១ មក ធ្វើ​បែងចែក​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ដី ៣០​អា​ឲ្យ​បាន​ស្មើៗ​គ្នា ។


​ចំពោះ​ការ​ចោទថា អ្នក​ដែល​មកពី​ខាងក្រៅ​ទើបនឹង​មក​រស់នៅ​ក្នុងភូមិ​នេះ ក៏បាន​ដី​ដែរ គាត់ (​មេភូមិ​) មិន​ប្រកែក​ទេ ព្រោះ​ការដែល​រស់នៅ​ភូមិ​ត្រពាំង​គាំ​នេះ ក៏​ក្លាយជា​កូនចៅ ភូមិ​គាត់​ដែរ ។​


​រីឯ​លោក សោម វឺ​ន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​រលាប្អៀរ និង​ដែលជា​អតីត​អភិបាលស្រុក​រលាប្អៀរ បាន​បញ្ជាក់ថា លោក​មេភូមិ​ធ្វើ​នេះ​មិន​ត្រឹមត្រូវ​ទេ អ្នកកាន់កាប់​អាស្រ័យ​ផល​យូរយា​ណាស់​មកហើយ វាស់​ឲ្យ​គេ​ទៅ ម៉េច​បានជា​មក​ដក​ដី​របស់គេ​យកមក​ធ្វើការ​បែងចែក​ដូច​ឆ្នាំ​១៩៧៩​ទៅវិញ​។​តាំងពី​ឆ្នាំ​២០០១ មកដល់​បច្ចុប្បន្ន​២០២០ ជាង​១៩​ឆ្នាំ​ហើយ គួរតែ​វាស់​ឲ្យ​ពួកគាត់​ទៅ ហើយ​ការសម្រេចចិត្ត ដក​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បានកា​នើ​កាប់​ម្នាក់ៗ​ជាង​២០​ឆ្នាំ មក​ធ្វើការ​បែងចែក​ដី​ជាថ្មី ក្នុងពេល​បច្ចុប្បន្ន នេះ​ក៏​ហួសពេល​ទៅហើយ​ដែរ ។ យ៉ាងណាក៏ដោយ​បញ្ហា​នេះ បើ​គ្មាន​ការអន្តរាគមន៍​នោះទេ នៅពេល​មន្ត្រី​ជំនាញ​បិទ​ប្រកាស​ស្តីពី​តំបន់​វិនិច្ឆ័យ នឹងមាន​ផ្ទុះ​ការតវ៉ា​កាន់តែខ្លាំង​ជាក់​ជាពុំខាន ៕សរន

ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​នឹង​មេភូមិ​ត្រពាំង​គាំ ឃុំ​បន្ទាយ​ព្រាល ដែល​យក​ដី​គា​ត់ទៅ​ចែក​ឲ្យ​អ្នកផ្សេង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ផ្នែក​ស្រាវជ្រាវ​...

​ដោយៈ ដេប៉ូ/មណ្ឌលគិរីៈ មន...

ជនសង្ស័យ​៣​នាក់ ត្រូវ​សមត...

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ...

អ្នកបើករថយន្ត​ក្រុមហ៊ុន​ស...

​ ដោយៈ​ស​រិ​ទ្ធ​/​ភ្នំ...

ឡេវី​ស ហា​មី​ល​តុ​ន តេស្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...