ដោយបាយ័ន/ឧត្តរមានជ័យ:អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនដោយខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃ។ពិធីប្រគល់នឹងទទួលប្រជាពលរដ្ឋខ្មែរខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២០ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិបាននិយាយពលរដ្ឋខ្មែរដែលត្រូវភាគីថៃបញ្ជូនមកគឺឈ្មោះ សានអានភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិឈើទាលជ្រំឃុំអូរស្វាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។សមត្ថកិច្ចបានបន្តថាជនឈ្មោះសានអានត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៧កន្លងមកនេះពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូងដោយចូលតាមច្រកអូរស្វាយហើយបញ្ជូនខ្លួនដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ៕S/

រូបភាព:អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ៕បាយ័ន