ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​និង​វិទ្យាស្ថាន​ភាសាបរទេស​(IFL)​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​រៀបចំ​នូវ​កម្មវិធី​ប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​លើក​ទី​២៣​នៅ​កម្ពុជា​។​កម្មវិធី​ប្រឡងប្រជែង​នេះ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​២៤​ខែឧសភា​ឆ្នាំ​២០២០​ខាងមុខ​នៅ​សាល​អង្គរ​-​គី​ហ្សូ​ណា​នៃ​CJCC​តាមរយៈ​ការសម្រិតសម្រាំង​បេក្ខជន​ដាក់ពាក្យ​ដែល​នឹងត្រូវ​ជ្រើសរើស​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​។​

​ការប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ការអប់រំ​ភាសា​ជប៉ុន​នៅ​កម្ពុជា​និង​ផ្តល់ឱកាស​សម្រាប់​អ្នកសិក្សា​ភាសា​ជប៉ុន​បង្ហាញ​នូវ​សមត្ថភាព​ក្នុងការ​និយាយ​ភាសា​ជប៉ុន​។​ពាក្យសុំ​ចូលរួម​ប្រឡងប្រជែង​ចាប់​បើកទទួល​ពីថ្ងៃ​ទី​១​ខែកុម្ភៈ​ដល់​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​CJCC​ឬ​អាចដាក់​ពាក្យ​បាន​តាម​អន​ឡាញ​។​

​ពាក្យសុំ​និង​សេចក្តីណែនាំ​ពី​ការចូលរួម​ប្រកួត​អាច​រកបាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​CJCC​ដែលមាន​អាស័យដ្ឋាន​៖https://www.facebook.com/cjcc.fb/photos/a.193791777354300/2782240148509437/]​វេ​ប​សាយ [http://bit.ly/380mjxp] វីដេអូ Youtube [https://youtu.be/1FaWf26pnhg]៕S/​