អា​ឡិ​ក​ស៊ី​ស សាន​ឆេស ទាមទារ​ប្រាក់​ឈ្នួល​៤០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​

1508
ចែករម្លែក

​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) បានទាមទារ​ប្រាក់​ឈ្នួល​៤០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្លឹប​អា​សេណ​ល​។​
​ ​
​ការទាមទារ​នេះ​ធ្វើ​ឲ្យ​ក្លឹប​អា​សេណ​ល​ជាប់គាំង​ផ្នែក​ចរចា​កិច្ចសន្យា​ថ្មី​ខណៈពេល​ពួកគេ​បាន​បង្កើន ប្រាក់​ឈ្នួល​ដល់​២៧៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ សាន​ឆេស មិន​ទទួលយក​ខណៈពេល នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​។​
​ ​
​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​អន្ទះសា​ចង់បាន សាន​ឆេស ប៉ុន្តែ​អា​សេណ​ល​មិន​ចង់​លក់​ខ្សែប្រយុទ្ធ​រូបនេះ ទៅ​ឲ្យ​គូប្រជែង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នោះទេ​។​
​ ​
​ចំណែក​ក្រុម Bayern Munich ហាក់ដូចជា​ភ្ញាក់ផ្អើល​នឹង​ការទាមទារ​របស់ សាន​ឆេស ហើយ​គេ​ជឿថា កីឡាករ​រូបនេះ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​។​
​ ​
​ក្លឹប​អា​សេណ​ល​នឹង​ប្រឈមមុខ​ភាពមិនច្បាស់លាស់​ជុំវិញ​ថា តើ​ត្រូវ​លក់​យកប្រាក់​ឬ​ត្រូវ​បណ្តោយ តាម​ដំណើរ​។​
​ ​
​ចំណែក​ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) បាន​ស្នើសុំ​ប្រាក់​ឈ្នួល​៣៥០.០០០​ផោន ក្នុង​មួយ​សប្តាហ៍ ហើយ​កីឡាករ​រូបនេះ​ក៏​ឈាន​ចូលដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​ដែរ​។​
​ ​
​ប៉ុន្តែ​លោក អា​សេន វែង​ហ្គើ អះអាងថា វត្តមាន​របស់ ឡា​កា​ហ្សិត នឹង​ផ្តល់​ជម្រើស​ខ្សែប្រយុទ្ធ សម្រាប់​ក្រុម​អា​សេណ​ល​។​
​ ​
​លោក វែង​ហ្គើ បាន​និយាយថា “​យើង​សប្បាយចិត្ត ដែលមាន អា​ឡិ​ក សាន​ដ្រេ ឡា​កា​ហ្សិត ចូលរួម​ក្រុម​របស់​យើង​។ គាត់​បានបង្ហាញ​ច្រើន​ឆ្នាំ​មក ហើយ​ថា គាត់​អាច​រកបាន​គ្រាប់​បាល់​ហើយ​ថា គាត់​គឺជា​ខ្សែប្រយុទ្ធ​ដ៏​មាន ប្រសិទ្ធភាព​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អា​សេណ​ល​បាន បញ្ជាក់​ពី​តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​៥២​លាន​ផោន​សម្រាប់​កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត ហើយ​ថា អា​សេណ​ល​នឹង​បង្ហាញ មហិច្ឆតា​របស់ខ្លួន​និង​អូសទាញ​កីឡាករ សាន​ឆេស និង អូ​ហ្ស៊ី​ល បន្ត​អនាគត​ជា មួយ​ខ្លួន​ទៅទៀត​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម