ផ្ទុះ​បាតុកម្ម​ប្រឆាំង​អ្នកគ្រប់គ្រង​រោងចក្រ​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​សិរីសោភ័ណ​ចោទថា​ធ្វើបាប​កម្មករ​

285
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​កម្មករ​រោងចក្រ​របស់​ក្រុមហ៊ុន​ស៊ីសុផុន​ហុង​សេង​ស្ព័ត​វ៉ែ​រឯក​ផលិត​សម្លៀកបំពាក់​កីឡា​ស្ថិតនៅ​វិថី​៧​មករា​ភូមិ​ដី​ឡូ​តិ៍​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ចំនួន​ជាង​១.០០០​នាក់​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​។

ពួកគេ​បាន​ផ្ទុះ​បាតុកម្ម​តវ៉ា​អហឹ​ង្សា​រ​លើកដំបូង​ដោយ​ប្រឆាំងនឹង​ឈ្មោះ​លោកតា​លេក​ជា​ជនជាតិ​ថៃ​អ្នកគ្រប់គ្រង​ផ្នែក​ទូទៅ​និង​លោក​សម្បត្តិ​ផ្នែក​រដ្ឋបាល​និង​លោកយាយ​តី ផ្នែក​គណនេយ្យ ។​កម្មករ​កម្មការិនី​បាន​ចោទប្រកាន់ថា​អ្នក​គ្រប់​គ្រង់​លើ​បុគ្គលិក​នៃ​រោងចក្រ​ទាំង​៣​នាក់​នេះ​បាន​រំលោភ​សិទ្ធិសេរីភាព​និង​សិទ្ធិមនុស្ស​លើ​កម្មករ​ជាខ្លាំង​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​ទាំង​ការហូបចុក​,​ការចូល​បង្គន់​,​ការផឹក​ទឹក​។​

ពួកកម្មករ​និយាយថា​៖​ពួកគេ​អរគុណ​និយោជក​(​ថៅកែ​)​និង​ម្ចាស់​ភាគហ៊ុន​ដែល​បាន​បោះទុន​បង្កើត​រោងចក្រ​និង​ផ្តល់​ការងារ​អោយ​ពួកគេ​ធ្វើ​នៅ​នឹង​ជិត​ផ្ទះសម្បែង​ព្រមទាំង​ផ្តល់នូវ​ផលប្រយោជន៍​និង​លក្ខខណ្ឌ​ងាយស្រួល​ដល់​ពួកគេ​។​ប៉ុន្តែ​ពួកគេ​ផ្ទុះ​បាតុកម្ម​នេះ​គឺ​សុំឱ្យ​ថៅកែ​រោងចក្រ​ដកចេញ​បុរស ស្ត្រី​ទាំង​៣​នាក់​ដែលជា​អ្នកគ្រប់គ្រង​តាម​ផ្នែក ។​

​កម្មការិនី​ស្ងួន​ចំរើន​អាយុ​៣១​ឆ្នាំ​រស់​ភូមិ​អន្ទង់​ថ្ងាន់​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យដឹងថា​៖​បុរស​ជនជាតិ​ថៃ​ផ្នែក​គ្រប់គ្រង​ផ្នែក​ទូទៅ​និង​បុរស​ស្ត្រី​ជនជាតិ​កម្ពុជា​ផ្នែក​រដ្ឋបាល​និង​ផ្នែក​គណនេយ្យ​បាន​រំលោភសិទ្ធិ​កម្មករ​ខ្លាំងពេក​ទើប​ពួកខ្លួន​ទ្រាំ​មិនបាន​ហើយ​កី​ផ្ទុះ​បាតុកម្ម​សុំ​ទម្លាក់​។​

កម្មករ​បាន​លើកយក​ច្បាប់​ស្ត្រី​ការងារ​ចំនួន​៧​ចំណុច​ឱ្យ​ថៅកែ​ជួយ​ដោះស្រាយ​៖១​សុំឱ្យ​ថៅកែ​ផា​កឡន ។​២​ស្កែ​ន​មេដៃ​កម្ម​កម្មករ​មិនទាន់​ឱ្យ​កាត់​តែ​២​ដុល្លារ​បាន​ហើយ​។​៣​សម្រាប់​ថ្ងៃទី​៣១​ផង​។​៤​ស្នើរ​បន្ថែម​កន្លែង​ផឹកទឹក​។​៥​សុំ​ពេល​ម៉ោង​សំរាក​ពី​ការងារ​ឲ្យ​បាន​ទៀងទាត់​។​៦​សុំ​កុំ​បង្ខំ​ពេក​ឲ្យ​កម្មករ​ស្កែ​ន​មេដៃ​និង​៧​សុំ​សម្រាក​មុន​ម៉ោង​១០​នាទី​។​សុំ​ថៅកែ​រោងចក្រ​គិតលុយ​ថ្លៃ​ប្រាក់​ឈ្នួល​លើស​ម៉ោង​ទើប​កម្មករ​មាន​កម្លាំង​ធ្វើការ​។​លុយ​ឈប់សម្រាក​ប្រចាំ​ឆ្នាំមាន​ចំនួន​១៨​ថ្ងៃ​បើក​ម្មករ​នៅតែ​ធ្វើ​ជាប់​ថៅកែ​ត្រូវ​ផ្តល់ប្រាក់​ឲ្យ​កម្មករ​១៩៧​ដុល្លារ​ក្នុង​១​ឆ្នាំ​តែ​ឆ្នាំនេះ​ថៅកែ​អត់​គិត​ឱ្យ​ទេ​។​

​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​,​លោក​រស់​សា​រុំ​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​បាន​ទៅ​សម្របសម្រួល​និង​យក​បញ្ហា​កង្វល់​របស់​កម្ម​កររ​ទៅ​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ​នៅពេល​ខាងមុខនេះ​៕S/

​រូបថត​៖​ផ្ទុះ​បាតុកម្ម​លើកដំបូង​ប្រឆាំង​អ្នកគ្រប់គ្រង​រោង​ច​ក្រុមហ៊ុន​ស៊ីសុផុន​ហុង​សេង​ស្ព័ត​វ៉ែ​រ​នៅ​ក្រុង​សិរីសោភ័ណ​ចោទថា​ធ្វើបាប​កម្មករ​(​រូប​៖ ប​.​ជ័យ​)​