ប្រគល់​ម៉ូតូ​ដឹក​សំរាម​ទំនើប​៤០​គ្រឿង​ដល់​ខណ្ឌ​ទាំង​៦​និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ចូលរួម​ថែរក្សា​អនាម័យ​និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ពិសេស​ដើម្បី​ចូលរួម​ប្រមូល​សំរាម​ក្នុង​ក្រុង​រដ្ឋបាល​រាជធានី​បាន​ទិញ​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​អាច​បែន​ចាក់សំរាម​បាន​ចំនួន​៤០​គ្រឿង​ចែកជូន​ដល់​ខណ្ឌ​ចំនួន​៦ បន្ថែមទៀត ។

ពិធី​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ពេលនេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​៧​កុម្ភៈ​នេះ​។​ក្នុងនោះ​លោក​ម៉េ​តមាស​ភ័​ក្ដី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ម៉ូតូ​ដឹក​សំរាម​ទំនើប​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​ប្រគល់ជូន​ខណ្ឌ​ទាំង​៦​នា​ល្ងាច​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​រួមមាន​៖​ខណ្ឌ​ច្បារអំពៅ​ចំនួន​៦​គ្រឿង​។​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន ៧​គ្រឿង​,​ខណ្ឌមានជ័យ​ចំនួន ៧​គ្រឿង ខណ្ឌទួលគោក​ចំនួន​១០​គ្រឿង​,​ខណ្ឌ​៧​មករា ចំនួន ៣​គ្រឿង​, ខណ្ឌ​សែន​សុខ ចំនួន ៦​គ្រឿង និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី ចំនួន ១​គ្រឿង ។​

​គួរ​បញ្ជាក់ថា​៖​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ម៉ូតូ​ដឹក​សំរាម​ប្រភេទ​ទំនើប​នេះ ជូន​ដល់​ចំនួន​៤ គឺ​ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌដូនពេញ​, ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង​ដើម្បី​ប្រមូល​សំរាម​ក្នុង​មូលដ្ឋាន​។​

​មន្ត្រី​ដដែល​បានឱ្យដឹងថា​តាម​គម្រោង​និង​ទិសដៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ទិញ​ម៉ូតូ​ដឹក​សំរាម​ទំនើប​ដែល​អាច​បែន​ចាក់សំរាម​បាន​ទៅ​ប្រគល់ជូន​គ្រប់​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​ទាំង​១០៥​។​ដើម្បី​ងាយស្រួល​ក្នុងការ​នាំយក​កាក់សំណល់​ទៅ​ចាក់ ឬ​ប្រមូលផ្តុំ នៅ​ទីលាន​ចាក់សំរាម ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការងារ ប្រមូល​សំរាម និង​ថែរក្សា​បរិស្ថាន អនាម័យ​ជូន​ប្រជាពលរដ្ឋ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...