ដោយ ៖ ភ្នំស្វាយ/បន្ទាយមានជ័យ៖ក្រុមអ្នករៀបចំនិងលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី ភិបាលខេត្តបន្ទាយមានជ័យ។ជាមួយមន្ត្រីក្រោមឱវាទបានធ្វើពិធីខាងពុទ្ធសាសានាលាយឡំព្រហ្មញ្ញសាសនានិងជំនឿតាមទំនៀមដោយធ្វើពិធីសែនក្រុងពាលីនិងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ប្រជារាស្ត្រមន្ត្រីរាជការកងកម្លាំងថ្នាក់ដឹកនាំនិងប្រទេសកម្ពុជានិងដោយឡែកនៅខេត្តបន្ទាយមានជ័យ។
ពិធីបានធ្វើកាលពីល្ងាចថ្ងៃព្រហស្ថនិងថ្ងៃសុក្រ១៣និង២៤កើតខែមាឃឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី៦និងរសៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០ដែលមានក្រុមពិធីការអាចារ្យនិងតន្ត្រីក្រុមព្រះបរមរាជវាំង ។លោកស្រីម៉ៅម៉ាល័យកែគឹមយ៉ាននិងអ្នកចូលរួមក៏បានថ្វាយគ្រឿងសក្ការៈគោរពបូជាថ្វាយអវតារលោកិស្វរៈព្រហស្ថ៣២ជាព្រះពោធិសត្វដែលរដ្ឋបាលខេត្តបន្ទាយមានជ័យយកជានិមិត្តរូបនៃខេត្តនិងកន្សៃសារពេជ្ញ,អវតារលោកិស្វរៈព្រហស្ថ១៦ព្រមទាំងព្រះមហាក្សត្រគ្រប់រជ្ជកាលទាំងអង្គមុនៗ។
ជាងនេះទៅទៀតពិធីសែនក្រុងពាលីបួងសួងនៅប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលធំជាងគេក្នុងខេត្តនេះ ក៏ដើម្បីប្រារព្ធពិធីបុណ្យ «មាឃ បូជា»នាថ្ងៃ ១៥ កើត ពេញ បូណ៌មី ខែ មាឃដែលពុទ្ធសាសនិក តែងតែ នាំ គ្នា ប្រារព្ធ ពិធី ដ៏ ធំ មួយរំឭក ដល់ ព្រឹត្តិការណ៍ សំខាន់ មួយ ចំនួន ដែល បាន កើត ឡើង នៅក្នុងសម័យពុទ្ធកាលដែលព្រះសម្មាសម្ពុទ្ធបរមគ្រូកាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។ថ្ងៃមាឃបូជា គឺ រំឭក ទៅ ដល់ ថ្ងៃ ដែល ព្រះ សម្មាសម្ពុទ្ធ ទ្រង់ ដាក់ អាយុ សង្ខារចូលបរិនិព្វាន ។
ជាថ្ងៃរំលឹក ទៅ ដល់ ពេល ដែល ព្រះពុទ្ធ អង្គ សម្ដែង នូវ ឱវាទ បាតិមោក្ខ ប្រទាន ដល់ ព្រះ ភិក្ខុ សង្ឃជាអរហន្តទាំង១.២៥០អង្គដែលបានមកចូលរួមចតុរង្គសន្និបាត។ហើយខេត្តបន្ទាយមានជ័យបានប្រារព្ធបុណ្យមាឃបូជាធំនៅប្រាសាទបន្ទាយឆ្មារ។ក្នុងនោះមាននិមន្តព្រះសង្ឃ៥២០អង្គគោចរបិណ្ឌបាត្រ ៕S/
រូបថត៖សែនក្រុងពាលីនៅត្រង់រូបអវតាលោកិស្វរៈប្រាសាទបន្ទាយឆ្មារដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន។លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានចូលរួម (រូប៖ ភ្នំស្វាយ)