Home ព័ត៌មានជាតិ សេដ្ឋកិច្ច គ្រោង​បើក​ការ...

គ្រោង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​អារ​មេ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​គីម​អ៊ិ​ល​ស៊ុ​ង​ដល់​វិថី​វិមាន​ឈ្នះ​ឈ្នះ

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុងអារម៉េ​អម​សងខាង​ផ្លូវ​រថភ្លើង​ចាប់ពី​ផ្លូវ ២៨៩ រហូតដល់ វិថី​វិមាន​ឈ្នះ ឈ្នះ ដែលមាន​ប្រវែង​ប្រមាណ​ជាជាង ១០ គីឡូម៉ែត្រ​។​ដើម្បី​សម្រួល​ចរាចរ​ជូន​ពលរដ្ឋ​បានធ្វើ​ដំណើរ​ពិសេស​គឺ​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខណៈ​ដែរ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទទួលរង​នូវ​ការកកស្ទះ​រាល់ថ្ងៃ​។

​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​ក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​មួយ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី ៧ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​៖​គម្រោង​នៃ​ការស្ថាបនា​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ខាងលើនេះ នឹងធ្វើ​ឡើង ដោយមាន​ទទឹង ៦​ម៉ែត្រ​កន្លះ​ទៅ ៧​ម៉ែត្រ​។

ដោយ​ទុក​ចំណែក​ផ្លូវ​រថភ្លើង​ទទឹង​១២​ម៉ែត្រ​នៅ​ចំ​កណ្តាល​ហើយ​គ្រោង​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាជាង​៣០​លាន​ដុល្លារ​អាមេរិក​ដោយសារតែ​គម្រោង​នេះ​ត្រូវ​ដាក់លូ​អម​សងខាង​ផ្លូវ​ការធ្វើ​ចិញ្ចើមផ្លូវ​ការបំពាក់​បង្គោល​ភ្លើងអគ្គិសនី​រួមជាមួយ​នឹង​ការចាក់ដី​បំពេញបន្ថែម​ផងដែរ​។​ក្នុង​ចំនួន​ទឺ​ក​ប្រាក់​នេះ​គឺ​មិនបាន​គិតពី​ផលប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​នៃ​គម្រោង​នេះ​ផង​ទេ​។​

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ផែនដី​មួយចំនួន​បានឱ្យដឹងថា​ផលប៉ះពាល់​នៅ​ខាង​ប្រជាពលរដ្ឋ​ទៅលើ​គម្រោង​នេះ​គឺ​បាន​ដោះស្រាយ​ជា​បណ្ដើរ​ហើយ​។​ក្នុងនោះ​សម្រាប់​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាង​២០០​គ្រួសារ​ដោយ​ស្រាយ​ស្ទើរតែ​អស់​ទៅហើយ ពោលគឺ​នៅតែ​ចំនួន​១២​គ្រួសារ​ប៉ុណ្ណោះ​។​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​នោះបាន​ជំ​រុញឱ្យ​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ចុះ​សិក្សា​បន្ថែម ដោយ​លោក​បាន​ណែនាំ​ឱ្យ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​១​រូប គឺ លោក​ស៊ុយ​សេ​រិ​ទ្ធ​ដឹកនាំ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នឹង​អាជ្ញាធរ​ចុះ​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​ជាបន្ទាន់​។​ដើម្បី​ចងក្រង​ជា​របាយការណ៍​មួយ​ហើយនឹង​ចុះ​សហការ​ជាមួយ​នឹ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចុះ​ពិនិត្យ​ជាក់ស្តែង​ម្ដងទៀត​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ​ខាងមុខនេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

EL : Arsenal, Leicester គ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...