Home ប្លែកៗ ជំងឺ​ចម្លែក​ក...

ជំងឺ​ចម្លែក​កំពុង​ប្រែក្លាយ​រាងកាយ​កុមារី​ដ៏​កម្សត់​ទៅជា​ថ្ម​បន្តិច​ម្ដងៗ​

កុមារី​ដ៏​កម្សត់​ម្នាក់នេះ កំពុង​រស់នៅ​វេទនា​ពិបាក​ជាង​ស្លាប់​គួរឱ្យ​ខ្លោចចិត្ត​ដោយសារតែ​ជំងឺ ដ៏​ចម្លែក ដែល​កំពុង​ប្រែក្លាយ​រាងកាយ​របស់​នាង​ទៅជា​ថ្ម​បន្តិច​ម្ដងៗ​។​

​កុមារី រ៉ា​ចេស​វ៉ា​រី (Rajeshwari) វ័យ ៧ ឆ្នាំ​ដែល​រស់នៅ​រដ្ឋ​ឆា​ទី​ស​ហ្គា (Chhattisgarh) ប្រទេស ឥណ្ឌា រូបនេះ​បានកើត​ជំងឺ​ព្យាបាល​មិនជា​ម្យ៉ាង​ឱ្យ​ឈ្មោះថា epidermolytic ichthyosis ដែល​ធ្វើឱ្យ​ស្បែក​របស់​នាង​បែក​ស្រកា​រឹងៗ​ដូច​ថ្ម​។​

​ស្បែក​បែក​ស្រកា​ប្រៀប​ដូច​ដី​ប្រេះ​ក្រហែង​គ្របដណ្តប់​លើ​ដៃ ជើង និង​ភាគច្រើន​នៃ​ខ្នង​របស់ នាង ធ្វើឱ្យ​នាងរង​ការឈឺ​ចុកចាប់​ខ្លាំង​រាល់ពេល​ដើរ ឬ​សូម្បី​ពេល​អង្គុយ​។

​ដោយសារ​កុមារី​នេះ​រស់នៅក្នុង​តំបន់​កុលសម្ព័ន្ធ​ដាច់ស្រយាល នៃ​ស្រុក​ដាន​តេ​វ៉ា​ដា (Dantewada) សូម្បី​ការធ្វើដំណើរ​ទៅ​ទីក្រុង​ក្បែរ​នោះ​ដើម្បី​ធ្វើការ​ណាត់ជួប​គ្រូពេទ្យ​ក៏មាន ការលំបាក​ដែរ​។

​សូមបញ្ជាក់ថា ជាធម្មតា ជំងឺ​នេះ​មិន​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​ប៉ុន្តែ​គ្មាន​ថ្នាំ​អាច​ព្យាបាល​ជា ឡើយ​។ នេះ​បានសេចក្ដីថា អ្នកជំងឺ​ត្រូវ​រងទុក្ខវេទនា​ដល់​ថ្ងៃ​ស្លាប់ ព្រោះ​ការព្យាបាល​បាន ត្រឹមតែ​កាត់បន្ថយ​ការឈឺ​ចុកចាប់​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្ងៃ២ធ្នូនេះចាប់ផ្តើមអ៊ុត...

ដោយៈប.ខុន/ភ្នំពេញៈគម្រោងស...

២១៥​ថ្ងៃៈ មនុស្ស​ជិត ៩០០ ...

​ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ...

ស្រីលង្កា​ដោះលែង​អ្នកទោស ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Chelsea និង Sevilla ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...