កូរ៉ូណា​វីរុស​ចម្លង​បុគ្គលិក​ពេទ្យ​៤០​នាក់​ នៅ​មន្ទីរពេទ្យក្រុង​វូ​ហាន​

​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា បុគ្គលិក​ពេទ្យ​ចំនួន​៤០ នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុ​ស ពី​ពួក​អ្នក​ជំងឺ​នៅ​នៅ​មន្ទីរពេទ្យ​ក្រុង​វូ​ហាន​តែមួយ​កាលពី​ខែ​មករា​។​ការឆ្លង​​នេះ បង្ហាញ​ពី​ហានិភ័យ​ដល់​ក្រុម​អ្នក​ដែល​នៅ​ជួរ​មុខ​ដែល​ប្រឈម​នឹង​ការឆ្លង​រាលដាល​វីរុស​នេះ​។​

​អ្នកជំងឺ​ម្នាក់​ដែល​ត្រូវបាន​បញ្ជូន​ទៅ​ផ្នែក​វះកាត់​ត្រូវបាន​គេ​ជឿ​ថា​ បាន​ចម្លង​បុគ្គលិក​ថែទាំ​សុខភាព​ចំនួន​១០ នាក់​។​នេះ​បើ​យោង​តាម​ក្រដាស​ឯកសារ​ដែល​​ត្រូវ​បាន​សរសេរ​ដោយវេជ្ជបណ្ឌិត​នៅ​ឯ​មន្ទីរពេទ្យ Zhongnan នៃ​សាកលវិទ្យាល័យ​ក្រុង​វូ​ហាន និង​បាន​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ​សមាគម​វេជ្ជសាស្ត្រ​អា​ម៉េ​​រិក (JAMA) កាលពី​ថ្ងៃ​សុក្រ ។​

​អ្នកជំងឺ​១៧​នាក់​ដែល​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​មូលហេតុ​ផ្សេង​ទៀត​ក៏​បាន​ឆ្លង​វីរុស​នេះ​ផង​ដែរ​។ អ្នកជំងឺ​សរុប​ចំនួន ១៣៨​នាក់​បាន​ឆ្លង​វីរុស​​នេះ​ក្នុង​រយៈពេល​ពី​ថ្ងៃទី ១ ខែ​មករា​ដល់​ថ្ងៃទី ២៨ ខែ​មករា ដោយ​ការឆ្លង​វីរុស​ដែល​ទាក់ទង​នឹង​មន្ទីរពេទ្យ គឺ​មាន​ចំនួន​៤១ ភាគរយ​នៃ​ករណី​ឆ្លង​ទាំងអស់​។​

​ការសិក្សា​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​បន្ទាប់ពី​វេជ្ជបណ្ឌិត​ចិន​ម្នាក់​ដែល​ត្រូវបាន​គេ​ដាក់ទណ្ឌកម្ម​ចំពោះ​ការលើកឡើង​ឱ្យមាន​ការប្រុងប្រយ័ត្ន​​ខ្ពស់​និង​ព្រមាន​អំពី​វីរុស​នេះ​បាន​ស្លាប់​ដោយ​ជំងឺ​បង្កឡើង​ដោយ​វីរុស​នេះ​ ដោយ​បង្ក​ឱ្យមាន​ភាព​សោកសៅ​និង​កំហឹង​ចំពោះ​វិបត្ដិ​កាន់តែ​អាក្រក់​នេះ ដែល​​រហូតដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង​៧២២ នាក់​។​

​លី វេន​លាំង អាយុ​៣៤​ឆ្នាំ ដែល​បាន​បញ្ជូន​សារ​ព្រមាន​អំពី​កូរ៉ូណា​វីរុស​ថ្មី​ទៅកាន់​សហការី​កាលពី​ថ្ងៃ​៣០​ធ្នូ នៅ​ក្រុង​វូ​ហាន តែ​ក្រោយមក​ត្រូវបាន​ប៉ូលិស​ហៅ​ទៅ​​ព្រមាន ក្រោយមក​បាន​ឆ្លង​វីរុស​ពី​អ្នក​ជំងឺ​ម្នាក់​។​

​ក្នុងចំណោម​បុគ្គលិក​វេជ្ជសាស្ត្រ​ឆ្លង​ទាំង​៤០​នាក់ មាន​៣១​នាក់​ធ្វើការ​នៅក្នុង​ផ្នែក​ទូទៅ ៧​នាក់​ខាង​សង្គ្រោះ​បន្ទាន់​និង​២​នាក់​នៅ​ខាង​ICU៕ដោយ៖សុខា/sn/Ha

ចិនបញ្ជូនបុគ្គលិកពេទ្យក្រុមទី៣ចំនួន១៣០នាក់ទៀតពីមន្ទីរពេទ្យXiangya Hospital ទៅកាន់ខេត្តហ៊ូប៉ីកាលពីថ្ងៃ០៧កុម្ភៈដើម្បីចូលរួមប្រយុទ្ធនឹងកូរ៉ូណា វីរុស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...