ចំនួនមនុស្សស្លាប់ដោយការផ្ទុះកូរ៉ូណាវីរុសថ្មីនៅចិន បានហក់ឡើងដល់៧២២នាក់កាលពីថ្ងៃសៅរ៍ទី៨កុម្ភៈ ក្រោយពីខេត្តរងគ្រោះខ្លាំងជាងគេ គឺខេត្តហ៊ូប៉ី បានរាយការណ៍អ្នកស្លាប់៨១នាក់នាក់ទៀត។
ចំនួនស្លាប់នេះឥឡូវវាខ្ពស់ជាងការស្លាប់ដោយការវាយប្រហាររបស់វីរុស រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាល់(Sars) ដែលបានឆក់យកជីវិតមនុស្សអស់ជិត៦៥០នាក់នៅចិនដីគោកនិងហុងកុងកាលពីឆ្នាំ២០០២-២០០៣។
នៅទូទាំងប្រទេសចិន មានការឆ្លងថ្មី៣.៣០០កាលពីថ្ងៃសុក្រ នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង ៣៤.០០០នាក់។
ក្នុងពេលជាគ្នា ចិនបានតែងតាំងមន្ត្រី២រូបទៅដឹកនាំបញ្ជាការងារគ្រប់គ្រងការផ្ទុះវីរុសនៅខេត្តហ៊ូប៉ី។ចេន យីស៊ីន ដែលពីមុនជាលេខាបក្សខេត្តហ៊ូប៉ី នឹងជាអនុប្រធានក្រុមបញ្ជាដឹកនាំរបស់រដ្ឋាភិបាលកណ្តាលនៅហ៊ូប៉ី ។ក្រុមនេះដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ជុនឡាន៕ប្រែសម្រួល៖វាសនា/Ha

គ្រូពេទ្យពិនិត្យមើលអ្នកជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់មួយនៃមន្ទីរពេទ្យZhongnan នៃសាកលវិទ្យាល័យក្រុងវូហាន