​នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​រំភើបចិត្ត​ដែល​ស្វា​ធំ មួយ​ក្បាលមាន​ចិត្តល្អ​ចេះ​ហុចដៃ​ឱ្យ​បុរស​ម្នាក់​ចាប់ តោង ឱ្យ​ឡើង​ពី​ទឹក​។​

​ស្វា​ដ៏​សែន​ចេះ​ដែល​រស់នៅ​តំបន់​ព្រៃ​អភិរក្ស​លើ​កោះ​ប័​រ​ណេ​អូ (Borneo) នេះ​បាន​ហុចដៃ​ឱ្យ បុគ្គលិក​អង្គការ​អភិរក្ស​ស្វា​ដែល​កំពុង​រក​ចាប់​ពស់ ចាប់​តោង​ឡើងមក​លើគោក​។​

​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ ត្រូវ​អ្នក​ថតរូប​មិនមែន​អាជីព​ម្នាក់​ឈ្មោះ អា​នី​ល ប្រា​បា​កា (Anil Prabhakar) មកពី​ប្រទេស​ឥណ្ឌូនេស៊ី ថត​បាន​ដោយ​ចៃដន្យ ពេល​គាត់​កំពុង​បរបាញ់ ជាមួយ​មិត្តភក្ដិ​។​

​សូមបញ្ជាក់ថា អង្គការ Borneo Orangutan Survival Foundation (​មូ​លិ​ធិ​ដើម្បី​ការរស់រាន នៃ​ស្វា Orangutan នៅ​ប័​រ​ណេ​អូ​) ដែលជា​អង្គការ​ឥណ្ឌូនេស៊ី មិន​ស្វែងរក​ប្រាក់ចំណេញ បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក ៤០០​នាក់​ដែល​កំពុង​មើលថែ ស្វា​ប្រភេទ​នេះ​ប្រមាណ ៦៥០ ក្បាល​៕ ប្រែ​សម្រួលៈ​ខុម